វិធីគ្រប់គ្រងចំណាយ

និយាយដល់រឿងចំណាយមនុស្សភាគច្រើនជួបប្រទះបញ្ហាប្រហាក់ប្រហែល គ្នា គឺទើបតែនឹងបើកប្រាក់ខែមិនទាន់បានប៉ុន្មានថ្ងៃផង មិនដឹងបាត់ប្រាក់ទៅណាអស់ រួចក៏ចោទសួរខ្លួនឯងថា ខ្ញុំដូចជាមិនបានចាយវាយអីខ្ជោះខ្ជាយទេ ហេតុអ្វីក៏អស់ប្រាក់ទៅណាលឿនម្ល៉េះ? អ្នកខ្លះថា ដាច់ខែដាច់ខ្យល់ ។ ចូរអនុវត្តតាមដំណាក់កាលទាំងបួនខាងក្រោមដើម្បីគ្រប់គ្រងចំណាយប្រកបដោយប្រសិទ្ធភាព៖ ធ្វើបញ្ជីតាមដានចំណាយប្រចាំថ្ងៃ ធ្វើបញ្ជីចំណូលនិងចំណាយប្រចាំខែ ស្វែងរកមធ្យោបាយកាត់បន្ថយចំណាយ ស្វែងរកមធ្យោបាយបង្កើនចំណូល តាមដានចំណាយប្រចាំថ្ងៃ៖ ជារៀងរាល់ថ្ងៃចូរកត់ត្រាគ្រប់ចំណាយទាំងអស់ រាប់ចាប់តាំងពីកាហ្វេ គុយទាវ ឡើងទៅ។ ចូរអនុវត្តបែបនេះរាល់ថ្ងៃ នោះអ្នកនឹងរកឃើញថា អ្នកបានចាយវាយខ្ជោះខ្ជាយលើអ្វីខ្លះ អ្វីដែលជាចំណាយចាំបាច់ អ្វីដែលជាចំណាយមិនចាំបាច់។…

តិចនិកងាយៗក្នុងការរើសខ្ទឹមបារាំងនិងខ្ទឹមក្រហម បានល្អហើយទុកបានយូរមិនងាយខូច

ចំពោះខ្ទឹមក្រហម ហើយខ្ទឹមបារាំង ដើម្បីទទួលបានខ្ទឹមដ៏ស្អាតល្អយើងគួរសង្កេតមើលត្រង់ សំបករបស់វាដោយខ្ទឹមក្រហម និងខ្ទឹមបារាំងដែលល្អគួរសង្កេតមើលត្រង់សំបកស្តើង ហើយណែនល្អមិនស្វិតហើយជាំ រឺស្នាមរលួយ។ អ្វីដែលសំខាន់បំផុតនោះគឺ មិនមានដុះផ្សិត រឺអុជៗខ្មៅនៅជាប់ខ្ទឹមទេ គួររក្សាទុកកន្លែងស្ងួត ហាមត្រូវកម្តៅថ្ងៃ និង ហាមរក្សាទុកក្នុងទូទឹកកកផងដែរ។

នៅពីក្រោយភាពជោគជ័យរបស់មហាសេដ្ឋីលេខ១ស្រុកខ្មែរគឺមានរឿងនេះនៅពីក្រោយ

ជីវិតជោគជ័យលើវិស័យជំនួញគឺជារឿងមួយដែលមិនងាយស្រួលទេពិសេសការចាប់យកអាជីវកម្មច្រើនផ្នែកនៅក្នុងប្រទេសដែលកំពុងអភិវឌ្ឍ។មិនថាម្ចាស់ជំនួញនោះជាបុរសឬស្ត្រីឡើយផ្ដល់ឱ្យនូវកម្លាំងចិត្តគឺជារឿងសំខាន់បំផុតដើម្បីជំរុញឲ្យមានការតស៊ូព្រោះនៅពីក្រោយឆាកជីវិតនៃមនុស្សម្នាក់ៗគេតែងមាន ឧបសគ្គតាមជានិច្ច។យ៉ាងណាមិញយើងមកមហាសេដ្ឋីស្រុកខ្មែរដែលមានចំនួនប្រមាណជា ៣០ ក្នុងដៃផ្ដោតលើវិស័យធំៗដែលចូលរួមអភិវឌ្ឍសង្គមយ៉ាងពេញទំហឹងក្រោយឆ្លងកាត់ឆាកជីវិតធ្លាប់ជាអ្នកលាងចានសំអាតផ្សារបន្លែថែសួន និងធ្លាប់រស់នៅក្នុងជីវិតទៅជួបៗគេងជាមួយសត្វជ្រូកក្នុងទ្រុងនាសម័យដែលមានការភៀសខ្លួនពីររបបខ្មែរក្រហម ។បានបង្ហើបឲ្យដឹងពីកត្តាដែលជំរុញឱ្យគាត់ទទួលជោគ ជ័យដូចសព្វថ្ងៃនេះថា “សូមថ្លែងអំណរគុណចំពោះក្រុមគ្រួសារដែលជាប្រភពកម្លាំង និងកម្លាំងចិត្តដ៏មុតមាំរបស់ខ្ញុំ”។ នេះឃើញថាភាពជោគជ័យរបស់បុគ្គលល្បីល្បាញក្នុងប្រទេសកម្ពុជាយើងគឺមានការលើកទឹកចិត្តបង្កើតថាមពលពីប្រភពដ៏សំខាន់នោះគឺគ្រួសារដែលមានសមាជិកដ៏ប្រពៃមិនថាជាភរិយាកូនជាដើមទៅបំពេញតួនាទីបានយ៉ាងល្អក្នុងការទំនុកបម្រុងខ្លាចាស់មួយប្រមាណជាង 50 ឆ្នាំរូបនេះជោគជ័យលើវិថីជំនួញដ៏មហាសាល។មិនថាមនុស្សស្ថិតក្នុងកាលៈទេសៈណាក៏ដោយទាំងអ្នកសិក្សាធ្វើការរកស៊ីនិងបំពេញកាតព្វកិច្ចផ្សេងៗជាដើមគឺសុទ្ធតែត្រូវការកម្លាំងចិត្តពីមនុស្សជុំវិញខ្លួនមនុស្សដែលខ្លួនស្រឡាញ់និងរស់នៅក្នុងគោរពហេតុនេះចុះបង្កើនការផ្ដល់កម្លាំងចិត្តឲ្យមនុស្សក្បែរខ្លួនដែលបានច្រើនដើម្បីវិថីជីវិតនៃបុគ្គលទាំងនោះមានភាពរីកចម្រើនក៏ដូចជាជួយឲ្យសង្គមយើងប្រទេសជាតិមានភាពល្អប្រសើរជាងនេះទៅទៀត។

ផឹកកាហ្វេ Amazon រាល់ថ្ងៃធ្លាប់ឆ្ងល់ទេ? ហេតុអ្វីបានជាដាក់ឈ្មោះកាហ្វេដូចឈ្មោះព្រៃទៅវិញ?

បច្ចុប្បន្នកាហ្វេ Amazon បានវាយឡុកលើទីផ្សារប្រទេសជាច្រើនលើពិភពលោក ក្នុងនោះក៏មានប្រទេសកម្ពុជារបស់យើងផងដែរ។ រសជាតិនៃកាហ្វេនេះមានចំណុចពិសេស ដែលសណ្ដំចិត្តមនុស្សជាច្រើនឱ្យជាប់ចិត្តរហូតដកទៅណាលែងរួច ភ្លេចមិនបាននូវរសជាតិរបស់វា រហូតដល់មនុស្សមួយចំនួនយកមកនិយាយលេងថា ជីវិតអត់ន័យបើមិនបានផឹក Amazon ។ ប៉ុន្តែតើមានអ្នកធ្លាប់ឆ្ងល់ទេ ហេតុអ្វីបានគេដាក់ឈ្មោះឱ្យវាថា Amazon ? ហេតុអ្វីបានជាគេដាក់ឈ្មោះហាងកាហ្វេដូចជាព្រៃទៅវិញ? តាមការឱ្យដឹងពីគេហទំព័រផ្លូវការរបស់ Café Amazon បានឱ្យដឹងថា កាហ្វេ Amazonមានដើមកំណើតនៅប្រទេសថៃ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០២ ដែលជាក្រុមហ៊ុនសម្ព័នតែមួយរបស់ ក្រុមហ៊ុនយក្ស…

ក្រុងមួយនេះសូម្បីឆ្នេរសមុទ្រក៏ត្រូវបិទមិនឱ្យពលរដ្ឋចូលលេងដែរដោយសារឆ្លងវីរុសបំប្លែងថ្មីខ្លាំងពេក

ទីក្រុងហុងកុងកំពងរងគ្រោះខ្លាំងដោយសារអូមីក្រុងក៏ដូចជាវីរុសបំប្លែងខ្លួនថ្មីBA2 កំពុងរីករាលដាលយ៉ាងខ្លាំង ប៉ុន្តែពលរដ្ឋនៅតែធ្វេសប្រហែសរហូតធ្វើឱ្យមានការបិទឆ្នេរសមុទ្រ។ តាមការឱ្យដឹងរបស់សារព័ត៌មានអន្តរជាតិCNAនៅថ្ងៃទី១៧ខែមីនាឆ្នាំ២០២២ បានឱ្យដឹងថា មេដឹកនាំទីក្រុង Carrie Lam បាននិយាយកាលពីថ្ងៃពុធ (១៦ មីនា) ថាទីក្រុងហុងកុងនឹងបិទឆ្នេរមួយភាគធំនៃទីក្រុងនេះ ដោយសារមានការសង្កេតឃើញពលរដ្ឋមិនប្រើប្រាស់ម៉ាស់និងរបាំងមុខឱ្យបានត្រឹមត្រូវ និងមានការជួបជុំច្រើននៅតាមឆ្នេរសមុទ្រ។ លោក Lam បានប្រាប់អ្នកយកព័ត៌មានថា “នៅពេលដែលយើងឃើញការកើនឡើងនៃមនុស្សទៅឆ្នេរ យើងត្រូវចាត់វិធានការសមស្រប ដើម្បីការពារនិងកាត់បន្ថយចលនារបស់សាធារណជន ដើម្បីធានាសុវត្ថិភាព”។ ការប្រកាសរបស់លោក Lam ក្នុងការបិទឆ្នេរនេះធ្វើឡើងបន្ទាប់ពីមានការខឹងសម្បារពីសំណាក់អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមចិន ដែលបានស្តីបន្ទោសការរីករាលដាលនៃមេរោគ…

ខ្លាំងណាស់ជប៉ុន ទោះបីមានប្រជាជនឆ្លងស្លាប់ជាទម្ងន់ តែប្រទេសនេះត្រៀមដកចោលវិធានទប់ស្កាត់

ផ្អែកទៅតាមប្រភពចេញផ្សាយ CNA ចុះនាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ បានបង្ហាញឱ្យដឹងថា ជប៉ុន កំពុងតែត្រៀមដកនូវវិធានការរឹតបន្តឹងកូវីដ១៩ នៅក្នុងទីក្រុងតូក្យូ និងខេត្តចំនួន ១៧ ផ្សេងទៀត បើទោះបីជាប្រទេសរបស់ខ្លួនកំពុងតែប្រឈមមុខនឹងការឆ្លងកើនឡើងនៃរលកកូវីដអូមីក្រុងក៏ដោយក្តី។ នាយករដ្ឋមន្ត្រី Fumio Kishida បានប្រាប់សន្និសីទសារព័ត៌មានថា ការដាក់កំហិត ក៏ដូចជាចាត់នូវវិធានការនាគ្រាអាសន្ន (ផ្តោតលើការកំណត់ម៉ោងសម្រាប់ភោជនីយដ្ឋាន និងអាជីវកម្មផ្សេងទៀត) នឹងត្រូវដកចេញនៅថ្ងៃទី ២១ ខែមីនា ខាងមុខនេះ…

កូននាគអាស៊ី គ្រាន់តែ១ថ្ងៃមានអ្នកជំងឺថ្មីជិត២០០នាក់ដាក់អុកស៊ីហ្សែននិងឆ្លងច្រើនស្លាប់រាល់ថ្ងៃ

គិតមកត្រឹមរសៀលថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២ ម្សិលមិញនេះ ប្រភពចេញផ្សាយ CNA បានបង្ហាញឱ្យដឹងថា ប្រទេសសិង្ហបុរីបានរកឃើញចំនួនករណីឆ្លងកូវីដថ្មី ប្រមាណជា ១១,២៧៨ករណីក្នុងរយៈពេល២៤ម៉ោង និងមានចំនួនអ្នកស្លាប់១១នាក់បន្ថែម។ ក្នុងចំណោមករណីឆ្លងថ្មីនេះផងដែរ គេឃើញមានអ្នកជំងឺជាចំនួន ១,២៣៨នាក់ ត្រូវដាក់ឱ្យនូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ទន្ទឹមនឹងករណីសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះទៀតសោត មានអ្នកជំងឺសរុបចំនួន ១៧១នាក់ កំពុងតែត្រូវការអុកស៊ីហ្សែនជំនួយ ដើម្បីបន្តដង្ហើមរស់ ហើយជាមួយគ្នានេះមានអ្នកជំងឺចំនួន៣៦នាក់ដែលកំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ គូសបញ្ជាក់ឱ្យដឹងផងដែរថា ប្រទេសសិង្ហបុរីបានកត់ត្រាករណីឆ្លងកូវីដ១៩សរុបចំនួន ៩៧៥,៦០៧…

មកស្គាល់ប្រវត្តិបិតានុយក្លេអ៊ែរ និងរូបមន្តផលិតអាវុធប្រល័យលោក J. Robert Oppenheimer

J. Robert Oppenheimer ត្រូវបានគេហៅថា “បិតានៃគ្រាប់បែកបរមាណូ” ដោយដឹកនាំគម្រោង Manhattan ដែលជាកម្មវិធីដែលបង្កើតអាវុធនុយក្លេអ៊ែរដំបូងគេ ក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។ តើ J. Robert Oppenheimer ជានរណា? រូបវិទូនេះ បានបម្រើការជានាយកមន្ទីរពិសោធន៍ Los Alamos កំឡុងពេលបង្កើតគ្រាប់បែកបរមាណូ។ បន្ទាប់ពីការលុកលុយប្រទេសប៉ូឡូញឆ្នាំ ១៩៣៩ ដោយពួកណាស៊ីអាល្លឺម៉ង់ លោកត្រូវបានជ្រើសរើសឲ្យគ្រប់គ្រងមន្ទីរពិសោធន៍ដើម្បីអនុវត្តគម្រោង Manhattan ដែលជាកម្មវិធីដែលបង្កើតអាវុធនុយក្លេអ៊ែរដំបូងគេ…

រុស្សីប្រកាសបទឈប់បា.ញ់នៅអ៊ុយក្រែន ដើម្បីឲ្យជនស៊ីវិលចាកចេញពីក្រុង

រុស្សីបានប្រកាសពីបទឈប់បា.ញ់នៅអ៊ុយក្រែន ចាប់ពីម៉ោង ១០ព្រឹកថ្ងៃសៅរ៍ម៉ោងនៅទីក្រុងម៉ូស្កូ ដើម្បីឲ្យមានការបើកច្រករបៀងមនុស្សធម៌សម្រាប់ការចាក់ចេញរបស់ជនស៊ីលវិលពីទីក្រុង Mariupol និង Volnovakha របស់អ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរុស្សី Interfax។… រុស្សីបានប្រកាសពីបទឈប់បា.ញ់នៅអ៊ុយក្រែន ចាប់ពីម៉ោង ១០ព្រឹកថ្ងៃសៅរ៍ម៉ោងនៅទីក្រុងម៉ូស្កូ ដើម្បីឲ្យមានការបើកច្រករបៀងមនុស្សធម៌សម្រាប់ការចាក់ចេញរបស់ជនស៊ីលវិលពីទីក្រុង Mariupol និង Volnovakha របស់អ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរុស្សី Interfax។ សូមរម្លឹកថា រុស្សីបានធ្វើការឈ្លានពានប្រទេសអ៊ុយក្រែនចាប់តាំងពីថ្ងៃទី ២៤ ខែកុម្ភៈ បន្ទាប់ពីមានការបញ្ជាឲ្យធ្វើប្រតិបត្តិការយោធាពិសេសរបស់ប្រធានាធិបតីរុស្សី…

ចិនធ្ងន់ករ! ទំហំអ្នកឆ្លងអូមីក្រុងកើនឡើង ហើយគ្រែអ្នកជំងឺកាន់តែខ្វះខាត

ប្រទេសចិនបានបង្កើនចំនួនគ្រែក្នុងមន្ទីរពេទ្យ ខណៈដែលមន្ត្រីសុខាភិបាលរាយការណ៍ កាលពីថ្ងៃពុធនេះថា ពីករណីថ្មីរាប់ពាន់កាន់ពីការផ្ទុះឡើងវីរុសអូមីក្រុង ដែលបានធ្វើឱ្យមនុស្សរាប់លាននាក់ស្ថិតនៅក្រោមការចាក់សោរ និងបង្កើនការភ័យខ្លាចដល់ប្រព័ន្ធសុខាភិបាល។ ហើយប្រទេសនេះបានកត់ត្រាករណីកូវីដ ១៩ ថ្មីចំនួន ៣.២៩០នាក់ កាលពីថ្ងៃពុធ ដែលក្នុងនោះមាន ១១ករណីធ្ងន់ធ្ងរ។ យោងតាមសារព័ត៌មាន Japantoday។ ប្រទេសចិន ជាកន្លែងមានករណីវីរុសកូវីដ១៩ ដំបូងគេនៅទីក្រុងវូហាននៅចុងឆ្នាំ២០១៩។ ហើយពេលនេះ មានការឆ្លងកូវីដ ១៩ចំនួនខ្ពស់ បានធ្វើឱ្យអ្នកស្រុកចំនួន ១៧.៥លាននាក់ នៅទីក្រុង Shenzhen…