វិភាគជំនួប Khmer Classic : បឹងកេតvs ភ្នំពេញក្រោន៖ ជើងកីឡាករ ប្រវត្តិជួបគ្នា ព្យាករណ៍…..

ក្រុមបឹងកេតអេហ្វស៊ីនឹងទទួលក្រុមគូប្រជែងកាន់ឆ្នាំរបស់ភ្នំពេញក្រោនក្នុងការប្រកួតពានរង្វាន់ Metfone Cambodian League រដូវកាល២០២១សប្ដាហ៍ទី៥នៅកីឡដ្ឋាន Cambodia Airway Stadium តំបន់បឹងស្នោ ខណៈជំនួបនេះប្រិយមិត្តបាល់ទាត់កម្ពុជាទទួលស្គាល់ពេញផ្ទៃប្រទេសថាជាជំនួប Khmer El Clasico ។

ពេលនេះ Knongsrok Sport

លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោនបាននិយាយក្នុងទំព័រហ្វេសបុករបស់ក្លិបថា៖ « វាគឺជាការប្រកួតដ៏ធំមួយ កីឡាករទាំងអស់បានត្រៀមខ្លួនរួចរាល់ ហើយសម្រាប់ការប្រកួតនេះ ពួកគេព្យាយាមប្រកួតប្រជែងគ្នាដើម្បីបានលេងក្នុងការប្រកួតនេះ ។ បឹងកេតជាក្រុមមួយដែលល្អនៅ MCL ព្រោះគេទើបតែទទួលបានពានរង្វាន់នេះ ប៉ុន្តែយើងក៏ស្រេកឃ្លានជាមួយនឹងជ័យជម្នះ និងពានរង្វាន់ដូចគ្នា »។

ដោយឡែកលោក គឹម ភក្ដីថ្លែងក្នុងសន្និសីទកាសែតមុនការប្រកួតកាលពីម្សិលមិញថា៖” ពួកយើងនឹងមានការផ្លាស់ប្តូរកីឡាករមួយចំនួននៅលើទីលានដើម្បីយើងធ្វើការកែប្រែនៅក្នុងស្ថានភាពការប្រកួតលើកទី១ ហើយនឹងដើម្បីបំពេញឱ្យបានល្អសម្រាប់ការប្រកួតលើកទី២ទល់នឹងភ្នំពេញក្រោន។

“ជាការពិតបាល់ទាត់ បើសិនជាយើងមិនមានអ្នកគាំទ្រ គឺយើងហាក់ដូចជាការប្រកួតមួយមិនមានភាពលើកទឹកចិត្ត គឺធ្វើឱ្យអារម្មណ៍របស់កីឡាករមានការថមថយ ប៉ុន្តែទោះបីយ៉ាងណា យើងត្រូវតែពង្រឹងសមត្ថិភាពរបស់ពួកគាត់ ហើយស្រម៉ៃឃើញថាអ្នកគាំទ្រនៅពីក្រោយជានិច្ច តាមដាននៅតាមកញ្ចក់ទូរទស្សន៍ឬតាមបណ្តាញសង្គមនានា …”។

Matheus S Silva ខ្សែប្រយុទ្ធសំខាន់របស់ភ្នំពេញក្រោនក៏បានលើកឡើងក្នុងបណ្ដាញសង្គមរបស់ក្លិបដែរថា៖ «វាគឺជាការប្រកួតដ៏អស្ចារ្យ គ្រប់គ្នាសុទ្ធតែរង់ចាំការប្រកួតនេះ ហើយនេះជាអ្វីដែលជំរុញទឹកចិត្តរបស់យើង ។ យើងបានរៀបចំយ៉ាងខ្លាំងសម្រាប់សប្តាហ៍នេះ ហើយខ្ញុំគិតថាបើសិនជាយើងធ្វើតាមអ្វីដែលគ្រូបានរៀបចំនោះ គឺយើងពិតជាអាចទទួលបាន៣ពិន្ទុ»។

បើនិយាយអំពីប្រវត្តិជួបគ្នាក្រុមទាំងពីគឺតាំងពីឆ្នាំ២០១២ មកម្ល៉េះទាំងក្នុងលីគនិងខាប់តែយ៉ាងណា យើងសូមលើកយកប្រវត្តិជួបគ្នា៥ដងចុងក្រោយមកនិយាយ។ ក្រុមទាំងពីរជួប៥ដងចុងក្រោយបឹងកេតឈ្នះ២ ស្មើ២ និងចាញ់១។ ជំនួបចុងក្រោយបំផុតក្រុមទាំងពីរស្មើគ្នាក្នុងលទ្ធផល១ទល់១យ៉ាងចម្រូងចម្រាសក្នុងកីឡដ្ឋាន Smart RSN Stadium ដែលជាជំនួបប្រកួតបិទរដូវកាល ហើយបឹងកេតលើកពាន។

-២៥ តុលា ២០២០ ភ្នំពេញក្រោន១-១ បឹងកេត

– ២៦ កក្កដា ឆ្នាំ២០២០ បឹងកេត ៣-១ ភ្នំពេញក្រោន

-០៧ កក្កដា ២០១៩ ភ្នំពេញក្រោន៤-៤ បឹងកេត

-១៦ មីនា ២០១៦ ភ្នំពេញក្រោន២-៣បឹងកេត

– ៣០ កញ្ញាឆ្នាំ២០១៩ បឹងកេត១-២ ភ្នំពេញក្រោន

៥ប្រកួតផ្លូវការ(មិនគិតការប្រកួតមិត្តភាពមុនបើករដូវកាល)ចុងក្រោយរបស់បឹងកេត គឺ ឈ្នះ១ ស្មើ៣និងចាញ់១ ចាញ់លើកចុងក្រោយគឺចាញ់ណាហ្គាវើល១ទល់០បើកឆាកលីគកំពូលកម្ពុជារដូវកាល២០២១នេះឯង។យើងបាន៖ LDWD

ចំណែកភ្នំពេញក្រោន៥ប្រកួតផ្លូវការ(មិនគិតការប្រកួតមិត្តភាពមុនបើករដូវកាល)ចុងក្រោយខ្លួន គឺឈ្នះ៤និងស្មើ១ មិនទាន់ចាញ់ខណៈប្រកួតចុងក្រោយឈ្នះគិរីវង់២ទល់១ក្នុង MCL រដូវកាល២០២១នេះឯង។ យើងបាន៖WWWWD

សម្រាប់ក្រុមបឹងកេតកីឡាករដែលរបួសទាំងប៉ុន្មាន ដែលខកខានលេងប្រកួតដំបូងជាមួយណាហ្គាដូចជា ខ្សែការពារស្លាប ស្លេះ សេន ខ្សែការពារវ័យចាស់ប្រធានក្រុម ហុង ផេង នឹងខ្សែបម្រើកណ្ដាលវ័យក្មេង លឹម អារុណសុទ្ធតែជាពីរបួសបានហ្វឹកហាត់ជាមួយក្លិបទាំងអស់តែគ្រូបង្វឹកដាក់ឲ្យលេងឬមិនដាក់ មិនទាន់ដឹងនោះទេ។

សល់ពីនេះ! មិនមានកីឡាករណាជាប់បម្រាម ឬរបួសទៀតនោះទេ។ ចាន់ វឌ្ឍនាការដែលកាលពីប្រកួតទីមួយលេងបានជាង១០នាទីរំពឹងថានឹងមាន Fit គ្រប់គ្រាន់សម្រាប់ជំនួបជាមួយក្រោននេះហើយលេងបានពេញម៉ោងឬក៏ជាប់ជម្រើសដំបូង១១នាក់។

កីឡាករគួរឲ្យចាប់អារម្មណ៍៖ ម៉ាត់ នូរុណដែលរកបាន២គ្រាប់កាលជួបគ្នាជើងទីមួយរដូវកាលមុនសង្ឃឹមធ្វើបានល្អ ខណៈ មានសៀង ចន្ធា កីឡាករបរទេស Mothusi Gopane កីឡាករជួយជ្រោមជ្រែងក្នុងការ Cross បាល់ និង Marko Rajković ជាជំនួយតំបន់ប្រយុទ្ធ។

សម្រាប់ភ្នំពេញក្រោន ក្រៅពី ពៅ ប៉ុនវុទ្ធីដែលរបួសជង្គង់កាលប៉ះគ្នាជាមួយក្លិបសូលទីឡូអង្គរបើកឆាកលីគរដូវកាល២០២១នេះមកគ្មានកីឡាកររបួសធំដុំ ឬជាប់បម្រាមអ្វីនោះទេគឺសុទ្ធតែពេញជើងទាំងអស់។

កីឡាករគួរឲ្យចាប់អារម្មណ៍ សម្រាប់ជំនួបនេះគឺ Valeriy Hryshyn ខ្សែប្រយុទ្ធកណ្ដាលសញ្ជាតិអ៊ុយក្រែនដែលរកបានគ្រាប់បាល់ដំបូងពេលលេងជាមួយគិរីវង់។ Andres Nieto នឹងរ៉ាប់រងតំបន់បម្រើប្រយុទ្ធ ខណៈខ្សែប្រយុទ្ធ Matheus Souza ក៏គួរឲ្យចាប់អារម្មណ៍ដែរ។

ការព្យាករណ៍របស់ Knongsrok Sport៖ ក្រុមទាំងពីរសុទ្ធតែមានខ្សែប្រយុទ្ធមុតស្រួចដូចគ្នាពិសេសភ្នំពេញក្រោនដែល២ប្រកួតចុងក្រោយស៊ុតបញ្ជូលទី៩គ្រាប់និងនិងរបូត២គ្រាប់។តែយ៉ាងណា! លទ្ធផលឈ្នះរបស់ពួកគេគឺលេងជាមួយក្រុមលំដាប់ខ្សោយ និង មធ្យមក្នុងលីគ។ចំណែកក្រុមបឹងកេតលេងបានមួយប្រកួតចាញ់ណាហ្គាដែលជាក្រុមរឹងមាំមួយក្នុងលីគនិងជាក្រុមខ្លាំងមួយក្នុងប្រតេសកម្ពុជា។

លទ្ធផលអាចជា៖ បឹងកេត ១-២ភ្នំពេញក្រោន ឬ បឹងកេត ០-១ ភ្នំពេញក្រោន

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

រក្សាសិទ្ធិដោយ៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Tech Bro