កុំថាគេអាក្រក់បើមិនឆ្លុះកញ្ចក់មើលខ្លួនឯង

មនុស្សយើងម្នាក់ៗតែងតែមានទម្លាប់មួយគឺចូលចិត្តវាយតម្លៃអ្នកដទៃ ចូលចិត្តនិយាយបែបនេះនិយាយបែបនោះទៅកាន់អ្នកដទៃ ចូលចិត្តវិភាគទៅលើចំណុចល្អនិងចំណុចអាក្រក់របស់អ្នកដទៃ តែមិនព្រមវាយតម្លៃឬវិភាគមកលើចំណុចល្អនិងចំណុចអាក្រក់របស់ខ្លួនឯងនោះទេ។ មានមនុស្សភាគតិចណាស់ដែលតែងតែវិភាគលើខ្លួនឯងមុនវិភាគអ្នកដទៃ។ អ្នកខ្លះមានចំណុចអាក្រក់ជាច្រើនប៉ុន្តែទៅនិយាយថាអ្នកនេះអ្នកនោះជាមនុស្សអាក្រក់ទាំងដែលខ្លួនឯងជាមនុស្សអាក្រក់មិនព្រមវិភាគលើខ្លួនឯងសោះ។

https://freshkhmer.com/wp-content/uploads/2021/04/1b422f7644f74aafa5cd08c74d45aec3.jpg” alt=”” width=”720″ height=”447″ class=”alignnone size-full wp-image-5675″ />

តើអ្នកធ្លាប់ឆ្លុះកញ្ចក់ដែរឬទេ?ហើយពេលអ្នកឆ្លុះកញ្ចក់តើអ្នកឃើញអ្នកណាដែលនៅឈរចំពោះមុខអ្នក?ប្រាកដណាស់អ្នកដែលឈរនៅមុខអ្នកនោះគឺជារូបអ្នកតែម្ដង។ ដូច្នេះហើយក្នុងជីវិតរបស់យើងម្នាក់ៗ យើងគួរតែចេះមើលពីខ្លួនឯង វិភាគលើខ្លួនឯង វាយតម្លៃលើខ្លួនឯងឱ្យបានច្រើន។

÷ reaction

ប្រសិនបើអ្នកមិនព្រមវិភាគឬវាយតម្លៃលើខ្លួនឯងនោះទេ ប្រៀបដូចជាអ្នកឆ្លុះកញ្ចក់ហើយមើលរូបខ្លួនឯងមិនឃើញដូច្នោះដែរ។ មនុស្សដែលអាក្រក់ភាគច្រើនមិនសូវមើលឃើញពីខ្លួនឯងនោះទេច្រើនតែមើលឃើញពីចំណុចអាក្រក់របស់អ្នកដទៃច្រើនជាង។តើអ្នកជាមនុស្សបែបណា?អរគុណសម្រាប់ការចូលអាននូវអត្ថបទមួយនេះ៕
ប្រភព:reaction