កាន់តែបារម្ភណាស់! កម្មករ កម្មការីនី ជាច្រើនសម្រុកទៅធ្វើចត្តាឡីស័ក ក្រោយរដ្ឋបាលខេត្តតាកែវ សម្រេចបិទរោងចក្រធំៗចំនួន ៤ កន្លែងបណ្តោះអាសន្នក្នុងស្រុក..

0

តាកែវ ៖ នៅព្រឹកថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២១ នេះរដ្ឋបាលខេត្តតាកែវបានចេញសេចក្តីសម្រេចបិទរោងចក្រធំៗចំនួន ៤ កន្លែងនៅក្នុងស្រុកបាទី ។ ចំណែកក្រុមកម្មរនិយោជិតចំនួន១២០០ នាក់ជាង ពេលនេះក្រុមគ្រូពេទ្យកំពុងតែធ្វើការយកសំណាករបស់ពួកគាត់ដើម្បីយកទៅពិនិត្យរកមេរោគកូវីដ១៩ ។

យ៉ាងណាមិញក្រោយមានការជូនតំណឹងពីរដ្ឋបាលខេត្តតាកែវលើការផ្អាកជាបណ្តោះអាសន្នចំពោះរោងចក្រចំនួន ៤នៅក្នុងស្រុកបាទី ឥឡូវនេះកម្មករ កម្មការីនី ជាច្រើននាក់ធ្វើការរោងចក្រនៅស្រុកបាទី ដែលជាអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល ជាមួយនិងអ្នកមានវិជ្ជមានកូវីដ១៩ ត្រូវបានអាជ្ញាធរ យកមកធ្វើចត្តាឡីសក័នៅសាលាបឋមសិក្សាអង្គសឹង្ហ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ នេះ ។

ជាចុងក្រោយសូមបងប្អូនកម្មករ កម្មាការិនី ទាំងអស់ ជៀសផុតពីជម្ងឺដ៏កា ច សា ហា វនេះផង និងឆាប់បានវិលត្រឡប់ចូលទៅម្រើការងារជាធម្មតាវិញ ៕ សូមអានសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តតាកែវនៅខាងក្រោម៖