អ្នកកំពង់ស្ពឺ កុំប្រហែស! រកឃើញឆ្លងកូវីដ ចំនួន៦នាក់បន្ថែមទៀត អ្នកធ្លាប់បានប៉ះពាល់សូមទៅធ្វើតេស្តជាបន្ទាន់..

0

(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ បានជូនដំណឹងពីការរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៦នាក់បន្ថែមទៀតដែលទើបរកឃើញថ្មី នៅស្រុកសំរោងទង, ស្រុកបសេដ្ឋ និងស្រុកឧដុង្គ។

មនុស្សទាំង៦នាក់ ដែលទើបរកឃើញឆ្លងជំងឺកូវីដនេះ រួមមាន៖

* ទី១៖ ឈ្មោះ នៅ ចន្នី ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិព្រៃជ្រៀវ ឃុំសែនដី ស្រុកសំរោងទង
* ទី២៖ ឈ្មោះ វង់ ញាញ់ ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិព្រៃជ្រៀវ ឃុំសែនដី ស្រុកសំរោងទង
* ទី៣៖ ឈ្មោះ កន កែវសុវណ្ណ ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិដូនទ្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង
* ទី៤៖ កុមារា អាយុ៣ឆ្នាំ រស់នៅភូមិត្រពាំងទន្លាប់ ឃុំទួលអំពិល ស្រុកបសេដ្ឋ
* ទី៥៖ កុមារី អាយុ៣ឆ្នាំ រស់នៅភូមិធម្មទ័យ ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ
* ទី៦៖ កុមារ អាយុ៨ឆ្នាំ រស់នៅភូមិត្រពាំងទន្លាប់ ឃុំទួលអំពិល ស្រុកបសេដ្ឋ។

រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏សូមអំពាវនាវដល់ប្រជាបលរដ្ឋដែលបានប៉ះពាល់ផ្ទាល់ ត្រូវរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលជាមួយអ្នកវិជ្ជមានខាងលើ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធជាមួយអ្នកដទៃទៀតឡើយ៕