ដំណឹងល្អ! មន្ទីរពេទ្យឯកជន៣ នេះ ក្រសួងអនុញ្ញាតឲ្យទទួលព្យាបាលអ្នកកើតជំងឺកូវីដ..

23

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ បានអនុញ្ញាតជាផ្លូវការឲ្យសេវាសុខាភិបាលឯកជន ចំនួន៣ទីតាំង មានសិទ្ធិពិនិត្យ ថែទាំង និងព្យាបាលអ្នកកើតជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីជូនព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

សេវាសុខាភិបាលឯកជន ដែលទទួលបានសិទ្ធិពិនិត្យ ថែទាំង និងព្យាបាលអ្នកកើតជំងឺកូវីដ១៩ រួមមាន៖

* ទី១៖ មន្ទីរពេទ្យ សង់ត្រាល ផ្ទះលេខ៨២A ផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ
* ទី២៖ មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ផ្ទះលេខ៨៨៨ ផ្លូវសហព័ន្ធរុស្ស៉ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ
* ទី៣៖ មន្ទីរពហុព្យាបាលវិសាលសុខ ផ្ទះលេខ៨០ ផ្លូវមុនីរ៉េត សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន។

ខាងក្រោមនេះ ជាសេចក្ដីជូនព័ត៌មានផ្លូវការរបស់ក្រសួងសុខាភិបាល៖