ចេញលទ្ធផលហើយ! តើបុគ្គលកក្កដា សោភ័ណ្ឌត្រូវទទួលទោសដែរទេ ករណីធ្វើតេស្តរួចទៅចូលរួមមង្គលការនៅតាកែវ?

ការល្មើសនឹងវិធានសុខាភិបាល ចំពោះការធ្វើចត្តាឡីស័ក និងចម្លងដោយចេតនានូវជំងឺកូវីដ-១៩ ដល់អ្នកដទៃ គឺជាអំពើខុសច្បាប់ មុននេះបន្តិចអនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុក

ជំងឺកូវីដ១៩ សូមធ្វើការបកស្រាយលើករណី ឈ្មោះ កក្កដា សោភ័ណ្ឌ អំពីករណីដែលកន្លងមកបុគ្គលខាងលើបានទៅចូលរួមមង្គលការមិត្តភក្តិនៅខេត្ត ហើយត្រលប់មកវិញទើបដឹងថាមានផ្ទុកវីរុសកូវីដ១៩។

ក្រសួងបានធ្វើការស្រាវជ្រាវពីករណីនេះថាជាករណីចម្លងដោយចេតនាឬអចេតនាអស់រយៈពេលច្រើនខែមកហើយ។ ផ្អែកលើលទ្ធផលស្រាវជ្រាវ និងការផ្ទៀងផ្ទាត់ចុងក្រោយ របស់ក្រសួងសុខាភិបាលនិងស្ថាប័ន

ពាក់ព័ន្ធ ឈ្មោះ កក្កដា សោភ័ណ្ឌ ពុំបានល្មើសនឹងវិធានសុខាភិបាលទេ គឹគ្រាន់តែជាអំពើធ្វេសប្រហែស មិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល លើកការពាក់ម៉ាស់ និងរក្សាគម្លាតតែប៉ុណ្ណោះ៕