ជិតបានចេញក្រៅហើយ!! តែបងប្អូនប្រយ័ត្នភូមិទាំង១០ ក្នុង ៧សង្កាត់នេះ មានពលរដ្ឋឆ្លងកូវីដច្រើនជាងគេ

ការបិទខ្ទប់ទីក្រុងភ្នំពេញជិតផុតកំណត់ទៅហើយ នៅឡើយតែតំបន់ដែលរងការរីករាលដាលខ្លាំងមួយចំនួនតែប៉ុណ្ណោះ ហេតុនេះទាមទារឱ្យប្រជាជនយើងបង្កើនការប្រុងប្រយ័ត្នកាន់តែខ្ពស់ចំពោះតំបន់ដែលប្រឈមហានិភ័យនៃការចម្លងនោះ ក្រោយពេលការបិទខ្ទប់នេះបញ្ចប់។

យោងតាមការបង្ហាញទិន្នន័យរបស់អនុគណៈកម្មការស្រាវជ្រាវកូវីដ១៩ នៅរសៀលថ្ងៃទី៤ខែឧសភាឆ្នាំ២០២១នេះ បានបង្ហាញទិន្នន័យនៃភូមិចំនយន១០ ដែលមានសន្ទស្សនៃការឆ្លងកូវីដ១៩ខ្ពស់ជាងគេក្នុងរាជធានីភ្នំពេញ ហេតុនេះសូមប្រជាជនយើងបង្កើនការប្រុងយ័ត្នឱ្យមែនទែន។

ភូមិដែលមានករណីឆ្លងខ្ពស់គួរឱ្យព្រួបារម្ភទាំង១០នោះរួមមាន៖

-ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ

-ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ

-ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ

-ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ

-(កោះពេជ្រ) សង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន

-ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌ ទួលគោក

-ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌ ឫស្សីកែវ

-ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ

-ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌ ពោធិ៍សែនជ័យ

-ភូមិ6 សង្កាត់ផ្សារចាស់ ខណ្ឌ ដូនពេញ

គួរជម្រាបដែរថានៅតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថានឹងមានការផ្ដល់ការចាក់វ៉ាក់សុំាងជាអាទិភាពលើប្រជាជនក្នុងតំបន់ក្រហម តែក្នុងនោះដំណើរការចាក់ក៏ត្រូវការពេលវេលាផងដែរ ដោយសារប្រតិបត្តិការចាក់ក្នុងមួយថ្ងៃៗមានកម្រិត ហើយវ៉ាក់សុំាងក្នុងប្រទេសក៏មិនទាន់គ្រប់ចំនួនប្រជាជនទាំង៥២ម៉ឺននាក់នៅក្នុងតំបន់ក្រហមដែរត្រូវរងចាំការមកដល់របស់វ៉ាក់សុំាងមួយរយៈទៀត។ដោយឱកាសនៃការចម្លងនៅតែមានបែបនេះ សូមប្រជាជនយើងទូទៅបន្តការរក្សាសុវត្ថិភាពផ្ទាល់ខ្លួនឱ្យបានល្អ ដើម្បីកុំឱ្យខ្លួនយើងក្លាយជាអ្នកចម្លងមេរោគកាចសាហាវនេះទៅសមាជិកគ្រួសារឬមនុស្សក្បែរខ្លួនយើង។

ម្យ៉ាងវិញទៀត បើបងប្អូននៅក្នុងភូមិខាងលើនេះក្ដី នៅក្រៅតំបន់នេះក្ដី សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទាក់ទងទៅលេខ ១១៥។