ដំណឹងដ៏រីករាយ! អរគុណគ្រូពេទ្យណាស់! ជាសះស្បើយជិត៧ពាន់នាក់ហើយ ថ្ងៃនេះចំនួនអ្នកជាហក់ខ្ពស់ជាងអ្នកឆ្លង

រហូតមកដល់ ថ្ងៃទី៦ ឧសភា ២០២នេះ ករណីជំងឺកូវីដ-១៩ដែលបានរកឃើញថ្មីនៅថ្ងៃនេះសរុបមានចំនួន ៦៥០នាក់ (ឆ្លងសហគមន៌ទាំងអស់) ដោយឡែកមានជាសះស្បើយច្រើនជាងចំនួនឆ្លងពោលគឺ សរុបជាសះស្បើយ៧៣៩នាក់ថ្ងៃនេះ ។

ដោយសារករណីអ្នកព្យាបាលបានជាសះស្បើយមានចំនួនច្រើន ថ្ងៃនេះសរុបអ្នកជាមានចំនួន៦៨៤៣នាក់ហើយ។ អរគុណទៅដល់ក្រុមគ្រូពេទ្យ ដែលខិតខំព្យាបាលអ្នកជំងឺទាំងយប់ទាំងថ្ងៃបែបនេះ។

យ៉ាងណាមិញជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ ព្រោះប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍ហើយ និងប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយដែរ ។

សូមរម្លឹកផងដែរថា ករណីឆ្លងកូវីដ១៩នៅកម្ពុជាដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០៕