ដំណឹងដ៏រីករាយ! កាន់តែប្រសើរឡើងហើយ! ប្រកាសថ្ងៃនេះ តួលេខបន្តថយចុះកាន់តែច្រើនទៀត បើធៀបនឹងម្សិលមិញ

នាថ្ងៃទី ០៧ ឧសភា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាល បានបង្ហាញតួលេខនៃចំនួនអ្នកឆ្លងកូវីដ១៩ ទូទាំងប្រទេស សរុបមាន ៥៥៨ នាក់ ដែលជាករណីឆ្លងកាលពីថ្ងៃទី ០៦ ឧសភា ឆ្នាំ ២០២១ ។

ចំនួននេះមានការថយចុះចំនួន៩២ នាក់បន្ថែមទៀត បើធៀបនឹងទិន្នន័យថ្ងៃទី ៥ ឧសភា ២០២១ មានចំនួនអ្នកឆ្លង ៦៥០នាក់ ។ ក្នុងនោះក៏មានអ្នកជាសះស្បើយបន្ថែមចំនួន ៤១ នាក់ផងដែរ ។

ថ្វីដ្បិតនេះជាការធ្លាក់ចុះចំនួនអ្នកវិជ្ជមានថ្មីគួរឱ្យកត់សម្គាល់ ប៉ុន្តែមិនមែនមានន័យថា ស្ថានភាពល្អប្រសើរនោះទេ ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល កំពុងបន្តប្រយុទ្ធប្រឆាំងយ៉ាងតឹងតែង នាពេលនេះ ។ អ្វីៗអាចល្អប្រសើរឡើងវិញមិនមែនអាស្រ័យតែទៅលើវិធានការរបស់រដ្ឋាភិបាលនោះទេ គឺ

វាអាស្រ័យទៅលើការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននៅវិធានការមួយចំនួនដូចជា៖ ៣ការពារ ៣កុំ ចាក់វ៉ាក់សាំង នៅផ្ទះ (ប្រសិនបើមិនមានការចាំបាច់ទេនោះ ព្យាយាមកុំចេញក្រៅផ្ទះ) ៕