កាន់តែធ្ងន់ឡើងហើយ! វីរុសបំប្លែងខ្លួននៅឥណ្ឌា កំពុងបំប្លែងខ្លួនថែមមួយកម្រិតទៀតនៅប្រទេស១នេះ

មួយរយៈពេលចុងក្រោយនេះ ឥណ្ឌាមានការឆ្លងរាលដាលនៃវីរុសកូវីដ១៩ខ្លាំងឡើងៗ ដោយក្នុង១ថ្ងៃករណីឆ្លងហក់ដល់ជាង៤សែននាក់ឯណោះ ជាករណីខ្ពស់ជាងគេបំផុតលើពិភពលោក។

លើសតែពីការឆ្លង គេក៏បានរកឃើញវីរុសកូវីដ១៩បំប្លែងខ្លួនថ្មី ដែលមានលក្ខណៈឆ្លងខ្លាំងជាង និងសាហាវជាង មានឈ្មោះថា B1617។ លុះដល់ថ្ងៃទី ០៧ ឧសភា ២០២១នេះ វីរុសកូវីដ១៩ B1617បានបំប្លែងខ្លួនមួយកម្រិតទៀត ដែលកំពុងរាតត្បាតនៅតំបន់អ៊ឺរ៉ុប។

តាមរយៈសារព័ត៌មានBBCបានឱ្យដឹងថា វាពិតជាគយរឱ្យបារម្ភណាស់ខណៈពេលនេះចក្រភពអង់គ្លេសបានមើលឃើញការកើនឡើងយ៉ាងខ្លាំងនៃការបំប្លែងខ្លួនរបស់វីរុសកូវីដទៅជាប្រភេទវីរុសកូវីដ១៩ថ្មីមួយ

ទៀត ត្រូវបានគេស្គាល់ថា B.1.617.2 ដែលយើងមើលឃើញថាវាកាន់តែមានសភាពខ្លាំងក្លាឡើង ហើយឆ្លងខ្លាំងជាវីរុសជំនាន់មុនៗទាំងអស់ រហូតដល់មានការបារម្ភថាវ៉ាក់ស៊ាំងមិនអាចទប់ស្កាត់បាន។

សុខភាពសាធារណៈរបស់ប្រទេសអង់គ្លេស (PHE) បាននិងកំពុងតាមដានវីរុសដែលត្រូវបានគេស្គាល់ថា B.1.617.2 ដែលហាក់ដូចជាមានការរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងចក្រភពអង់គ្លេសជាងប្រទេស

ដទៃទៀត។ អ្នកវិទ្យាសាស្ត្រជឿជាក់ថាវាអាចចម្លងបានច្រើនជាងជំនាន់ណៗទាំងអស់នៃអំបូរវីរុសCovid ដែលត្រូវបានរកឃើញដំបូងនៅទីក្រុង Wuhan ប្រទេសចិន។

អ្នកនាំពាក្យរបស់ PHE បាននិយាយថាខ្លួននឹងមិនធ្វើអត្ថាធិប្បាយលើទិន្នន័យដែលបានលេចធ្លាយនោះទេ ខណៈពេលដែលវីរុសផ្លាស់ប្តូរគ្រប់ពេលដែលផលិតជំនាន់ផ្សេងគ្នា។

ភាគច្រើននៃការផ្លាស់ប្តូរទាំងនេះគឺមិនសូវសំខាន់ទេហើយខ្លះទៀតអាចធ្វើឱ្យវីរុសមិនសូវមានគ្រោះថ្នាក់ ប៉ុន្តែករណីខ្លះទៀតអាចធ្វើឱ្យវាកាន់តែរាលដាល វីរុសកាន់តែខ្លាំង និងពិបាកក្នុងការចាក់វ៉ាក់សាំងទៀតផង។

សូមរម្លឹកផងដែរថា នៅថ្ងៃទី ៦ ឧសភា ២០២១ ម្សិលមិញនេះ ឥណ្ឌារកឃើញករណីឆ្លងកូវីដ១៩ចំនួន ៤១៤,៤៣៣នាក់ និងករណីស្លាប់ចំនួន ៣៩២០នាក់ ហើយពេលនេះករណីឆ្លងកូវីដ១៩សរុបនៅឥណ្ឌាបានកើនឡើងដល់ ២១លាន ៤៨៥ពាន់ ២៨៥នាក់៕