សោកស្តាយ! ករណីដំបូងអភិបាលខណ្ឌមួយ នៅរាជធានីភ្នំពេញ ថ្លោះធ្លោយឆ្លងកូវីដ-១៩

នាថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២១ លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានបង្ហោះនៅគណនីហ្វេសប៊ុករបស់លោកថា

«សូមបងប្អូនថែរក្សាសុខភាព ទោះកីឡាខ្លាំងមិចក៍ដោយអោយតែប្រហែសគឺវាតោងយើងហើយ តែកុំភ្លេច ៣ការពារ ៣កុំ»។

ដែលសារនេះលោកចង់បញ្ជាក់ថា ខ្លួនបានឆ្លងវីរុស កូវីដ-១៩ ហើយ ។

បច្ចុប្បន្នលោក អភិបាលខណ្ឌពោធិ៍សែនជ័យ កំពុងសម្រាកព្យាបាលនៅផ្ទះ ខណៈស្ថានភាពសុខភាពរបស់លោក គឺមិនមែនអ្វីធ្ងន់ធ្ងរនោះទេ ។

មិនបញ្ជាក់ថា ឆ្លងពីបុគ្គលណា ពីប្រភពណានោះទេ ប៉ុន្តែកន្លងមកលោកតែងតែដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងចែកអំណោយ

ដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមមូលដ្ឋានរបស់លោកជារៀងរាល់ថ្ងៃ ៕ ប្រភព៖ Sabay News