បន្ទាន់! សូមកុំប្រហែសជាដាច់ខាត! ភូមិ នៅក្នុងសង្កាត់ទាំងនេះ កំពុងផ្ទុះកូវីដខ្លាំងឡើងវិញ ត្រូវកំណត់ជាតំបន់លឿងទុំ ១៤ថ្ងៃ

យោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ផ្នែកខ្លះនៃតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ជា “តំបន់លឿងទុំ ”

សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១០ រហូតដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល

នៃជំងឺកូវីដ-១៩។ នេះបើតាមប្រការ១ ដែលមានចែងនៅក្នុងសេចក្តីសម្រេច។

តំបន់ដែលត្រូវដាក់ជាតំបន់លឿងទុំ មាន ៖

១. ផ្នែកខ្លះនៃភូមិចោមចៅ៣ នៃសង្កាត់ចោមចៅទី២

២. ផ្នែកខ្លះនៃភូមិត្រពាំងពោធិ៍ ផ្នែកខ្លះនៃភូមិព្រៃព្រីងខាងជើង២

៣. ផ្នែកខ្លះនៃភូមិជម្ពូវ័ន២ នៃសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ