កុំធ្វេសប្រហែស! ៦ តំបន់ក្នុងរាជធានីភ្នំពេញមានអ្នកឆ្លងច្រើន សូមអ្នកប្រុងប្រយ័ត្នឱ្យបានខ្ពស់

នាយប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្ដីជូនដំណឹងថា រាជធានីភ្នំពេញរកឃើញ ៦តំបន់ដែលមានការឆ្លងច្រើនជាងគេរួមមាន៖

‑សង្កាត់ ចោមចៅទី២ ខណ្ឌ ពោធិ៍សែនជ័យ

‑សង្កាត់ ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ

‑សង្កាត់ ចោមចៅទី៣ ខណ្ឌ ពោធិ៍សែនជ័យ

‑សង្កាត់ កន្ទោក ខណ្ឌ កំបូល

‑សង្កាត់ ឃ្មួញ ខណ្ឌ សែនសុខ

‑សង្កាត់ ស្ទឹងមានជ័យ២ ខណ្ឌ មានជ័យ

ដូច្នេះសូមបងប្អូនយកចិត្តទុកដាក់តាមដានសុខភាពរបស់ខ្លួន ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដជាបន្ទាប់។

ជាចុងក្រោយ សូមបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ដែលរស់នៅក្នុង សង្កាត់/ខណ្ឌ ខាងលើនេះ សូមប្រុងប្រយ័ត្ន, កុំធ្វេសប្រហែស និងសូមពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃឲ្យបានខ្ជាប់ខ្ជួន ១០០%។