ភ្ញាក់ផ្អើល! កម្មករ-កម្មការិនីជាង ១ពាន់នាក់ នៅរោងចក្រមួយ នៃ ខណ្ឌដង្កោ បានរត់ចេញពីកន្លែងយកសំណាក (មានវីដេអូ)

(ភ្នំពេញ)៖ សេចក្តីរាយការណ៍របស់អាជ្ញាធរខណ្ឌដង្កោ រាជធានីភ្នំពេញ បានឲ្យដឹងថា មានករណីកម្មករ-កម្មការិនី នៅរោងចក្រហ្វ័រ

ត្រេស ប្រមាណជាង១ពាន់នាក់ បានរត់ចេញពីកន្លែងយកសំណាក ពេលក្រុមគ្រូពេទ្យចុះទៅយកសំណាក។

ហេតុការណ៍កម្មករ កម្មការិនីរត់ចេញពីកន្លែងយកសំណាកនេះ បានកើតឡើងនៅម៉ោង៧៖៤៥នាទីយប់ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២១។

អាជ្ញាធរបានបញ្ជាក់ថា នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះយកសំណាក នៅទីតាំងរោងចក្រផ្ទាល់ ដោយ

ម៉ោងជាង៧យប់ ក្រុមគ្រូពេទ្យបានចាប់ផ្តើមយកសំណាក ពេលនោះកម្មករសុំឲ្យក្រុមគ្រូពេទ្យវាយត្រាបញ្ជាក់ថា ពួកគាត់បានយក

សំណាករួច តែក្រុមគ្រូពេទ្យក៏ប្រាប់ថា ទាល់តែធ្វើតេស្តលើកទី២ ទើបក្រុមគ្រូពេទ្យអាចបញ្ជាក់បាន ពេលនោះកម្មករក៏ចាប់ផ្តើមបង្ក

ភាពអនាធិបតេយ្យ មិនស្តាប់ការណែនាំរបស់ក្រុមគ្រូពេទ្យ និង អាជ្ញា

ធរឡើយ ថែមទាំងនាំគ្នារត់ចេញពីក្នុងរោងច្រចេញមកក្រៅតែម្តង៕

មានវីដេអូ ៖