សូមកុំប្រហែសឲ្យសោះ!! ខេត្តព្រៃវែង ស្រុក៨នេះ បន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៤០នាក់ ថែមទៀត

(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្តីជូនដំណឹង ពីការបន្តរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤០នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៨ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១០ ខែមិថុនានេះ។

អ្នកជំងឺទាំង៤០នាក់មាននៅស្រុក៖

១៖ ស្រុកព្រះសេ្តច ចំនួន ១៨នាក់ ២៖ ស្រុកពាមរក៍ ចំនួន ៦នាក់ ៣៖ ស្រុកកំពង់ត្របែក ចំនួន ៤នាក់ ៤៖ ស្រុកពារាំង ចំនួន ៤នាក់ ៥៖ ស្រុកកំចាយមារ ចំនួន ៣នាក់
៦៖ ស្រុកពាមជរ ចំនួន ២នាក់ ៧៖ ស្រុកពោធិ៍រៀង ចំនួន ២នាក់ ៨៖ ស្រុកមេសាង ចំនួន ១នាក់

បច្ចុប្បន្នអ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៤០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។

ជាថ្មីម្តងទៀត រដ្ឋបាលខេត្ត សូមអំពាវនាវចំពោះអ្នកដែលបានប្រាស្រ័យ ទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គល

វិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរ ដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក៕