ជួយស៊ែរបន្តផង! រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបង្កើត Group Telegram «កម្មវិធីជំនួយសង្គមជាសាច់ប្រាក់» សម្រាប់ពន្យល់បងប្អូនប្រជាពលរដ្ឋ ដែលមានចម្ងល់ពីការកម្មវិធីឧបត្ថម្ភសាច់ប្រាក់

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែល

រស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ អំពីការរៀបចំបង្កើត Group Telegram មួយដែលមានឈ្មោះថា «ពន្យល់កម្មវិធីជំនួយសង្គមជាសាច់

ប្រាក់» ដើម្បីស្រាយចម្ងល់របស់ប្រជាពលរដ្ឋ ដែលមានពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ របស់រាជរដ្ឋាភិបាលនេះ។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានចម្ងល់ ក៏ដូចជាសំណូមពរទាក់ទងជុំវិញការអនុវត្ត «កម្មវិធី

ជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋ ដែលមានការលំបាកផ្នែកជីវភាព និងគ្រួសារ

ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋ ដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុង

ព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១» សូមសាកសួរមកក្រុមការងារ ដើម្បីផ្តល់ជូននូវចម្លើយតបទៅវិញ។

ដើម្បីចូលរួមក្នុង Group Telegram នេះសូមបងប្អូន ដោយចុចនូវ link៖ «ពន្យល់កម្មវិធីជំនួយសង្គមជាសាច់ប្រាក់» https://t.me/pphall2 ៕