បន្ទាន់! សូមប្រុងប្រយ័ត្ន! ទីតាំង២ នេះ នៅ ផ្សារទំនើប Aeoun អ្នកជំងឺកូវីដ-១៩ ធ្លាប់ទៅ

រាជធានីភ្នំពេញ ៖ យោងតាមគេហទំព័រផេកហ្វេសបុកផ្លូវការរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបង្ហោះនៅមុននេះបន្តិចបាន អំពីទីតាំង ២ នៅក្នុងផ្សារទំនើប Aeon ១ បញ្ជាក់យ៉ាងដូចនេះថា៖

+ 🙏 សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា និង 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ
🔴 #ហាងលក់សម្ភារៈ #Daiso Japan ដែលមានទីតាំងស្ថិតនៅជាន់ទី១ នៃ ផ្សារទំនើប AEON ១ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
⏰ នៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១៧៖៥០ ដល់ ១៩៖៣០
🔥 មូលហេតុ៖ #អ្នកជំងឺកូវីដ១៩ រួមជាមួយគ្រួសារ បានចូលទៅទិញសម្ភារៈ នៅទីតាំងខាងលើនេះ
ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
សូមអរគុណ!

+ សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា និង សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ
#ហាងលក់គ្រឿងអេឡិចត្រូនិច #NOJIMA ដែលមានទីតាំងស្ថិតនៅជាន់ទី១ នៃ ផ្សារទំនើប AEON ១ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
នៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១៧៖៥០ ដល់ ១៩៖៣០
មូលហេតុ៖ #អ្នកជំងឺកូវីដ១៩ រួមជាមួយគ្រួសារ បានចូលទៅទិញសម្ភារៈ នៅទីតាំងខាងលើនេះ
ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
សូមអរគុណ!