កម្ពុជាស្លាប់ជាង១០នាក់ប៉ុន្មានថ្ងៃជាប់ៗគ្នា ធ្វើឱ្យករណីស្លាប់ដោយសារកូវីដ១៩នៅកម្ពុជាឡើងខ្ពស់

ការស្លាប់ដោយសារវីរុសកូវីដ១៩នៅកម្ពុជា ហាក់ក្លាយជារឿងមួយដែលគួរឱ្យបារម្ភ ខណៈ៤ថ្ងៃចុងក្រោយ ត្រឹមរយៈពេល២៤ម៉ោងកម្ពុជាមានអ្នកស្លាប់ជាង១០នាក់រាល់ៗថ្ងៃ។

ករណីស្លាប់នីមួយៗគឺកើតឡើងដោយសារតែវីរុសទៅបំផ្លាញសួត រហូតធ្វើឱ្យអ្នកជំងឺមានវិបត្តិផ្លូវដង្ហើម ពិបាកដកដង្ហើមរហូតដល់ដំណាក់កាលចុងក្រោយ ចំណែកឯអាយុវិញគឺមិនរើសឡើយ ក្មេង

ចាស់ប្រុសស្រី ជាពិសេសអ្នកដែលមានជំងឺប្រចាំកាយស្រាប់ដែលធ្វើឱ្យប្រព័ន្ធការពាររាងកាយគាត់ខ្សោយមិនអាចទប់ទល់នឹងវីរុសបាន ដែលជាកត្តាធ្វើឱ្យគាត់ស្លាប់ផងដែរ។

សូមរម្លឹកដែរថា គិតត្រឹមថ្ងៃទី១១មិថុនា ២០២១ កម្ពុជាមានអ្នកស្លាប់ចំនួន៣១១នាក់មកហើយ។

នៅថ្ងៃទី១១ មិថុនា ២០២១ មានអ្នកស្លាប់១១នាក់

នៅថ្ងៃទី១០ មិថុនា ២០២១ មានអ្នកស្លាប់១១នាក់

នៅថ្ងៃទី៩ មិថុនា ២០២១ មានអ្នកស្លាប់១១នាក់

នៅថ្ងៃទី១៨ មិថុនា ២០២១ មានអ្នកស្លាប់១២នាក់

ចំណែកឯនៅក្នុងពិភពលោកវិញគិតមកត្រឹមថ្ងៃនេះមានមនុស្សជាង៤លាននាក់មកហើយ ដែលបានស្លាប់បាត់បង់ជីវិតដោយសារតែវីរុសកូវីដ១៩នេះ។

អាស្រ័យហេតុនេះសូមបងប្អូនប្រុងប្រយ័ត្នឱ្យបានខ្ពស់ មើលថែទាំសុខភាពឱ្យបានល្អ កន្លងមក លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក៏ធ្លាប់បានមានប្រសាសន៍ចំពោះការមើលថែសុខភាពនេះដូចគ្នាដែរ

ថា ដើម្បីការពារពីជំងឺកូវីដ-១៩យើងត្រូវញ៉ាំបន្លែ ផ្លែឈើស្រស់ៗឱ្យបានគ្រប់គ្រាន់ ញុំាឱ្យទៀងទាត់ពេលវេលា គេងឱ្យបានគ្រប់គ្រាន់ ធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលដោយ ជាពិសេសលោកវេជ្ជ

បណ្ឌិតណែនាំឱ្យមានការខ្ពុរមាត់ និងខ្ពុរបំពង់កជាមួយអំបិលពី៤ទៅ៥ដងក្នុងមួយថ្ងៃដើម្បីកម្ចាត់មេរោគដែលងាយឆ្លងតាមរយៈមាត់ ភ្នែក មុខពីជំងឺកូវីដ-១៩នេះ៕