ក្តៅៗ បន្ទាន់! រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីណែនាំបន្ថែម រឹតបន្ដឹងសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម និងការជួបជុំលក្ខណៈឯកជន ក្រោយការឆ្លងជំងឺកូវីដកើនឡើង

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំបន្ថែមស្ដីពី

ការរឹតបន្ដឹងការអនុវត្ដវិធានការរដ្ឋបាល ចំពោះសកម្មភាពការងារ

មុខរបរ ឬអាជីវកម្ម និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ក្រោយការឆ្លងជំងឺកូវីដ១៩ មានការកើនឡើងវិញ។

រដ្ឋបាលរាជធានីភ្នំពេញ ក៏បានព្រមានថា ក្នុងករណីប្រជាពលរដ្ឋមិនយកចិត្តទុកដាក់ ឬអនុវត្តមិនបានត្រឹមត្រូវនូវវិធានការកំណត់ គឺជាហានិ

ភ័យអាចបណ្ដាលឲ្យមានការឆ្លងរាលដាលធ្ងន់ធ្ងរក្នុងសហគមន៍ ហើយអាចនាំឲ្យភូមិសាស្ដ្រមួយចំនួន ត្រូវប្រែក្លាយទៅជា «តំបន់

លឿង» «តំបន់លឿងទុំ» និង «តំបន់ក្រហម» ជាថ្មីម្ដងទៀត។

ខាងក្រោមនេះ ជាសេចក្ដីណែបន្ថែមដែលមានចំនួន១០ចំណុច របស់រដ្ឋបាលរាជធានីភ្នំពេញ៖