សោកស្តាយណាស់! ករណីស្លាប់កើនឡើង ថ្ងៃនេះស្លាប់ឡើងដល់ទៅ ១២នាក់ទៀត ខណៈអ្នកឆ្លងសរុបមានដល់…

2

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីការស្លាប់របស់មនុស្ស ១២នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩។

ក្នុងនោះផងដែរ បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦២៥នាក់ ខណៈអ្នកជំងឺ ៧០៥នាក់ជាសះស្បើយ។

គិតត្រឹមព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤០,៧៨២នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៣៥,០៣០នាក់ និងស្លាប់សរុបចំនួន ៣៨០នាក់៕