អាជ្ញាធរបន្ដបិទខ្ទប់ផ្ទះប្រជាពលរដ្ឋ៥១ខ្នងផ្ទះ នៅមូលដ្ឋានស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្រោយពាក់ព័ន្ធជំងឺកូវីដ១៩

3

(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចបិទខ្ទប់ផ្ទះប្រជាពលរដ្ឋចំនួន៥១ខ្នងផ្ទះ នៅភូមិចំនួន២៥ភូមិ នៃឃុំចំនួន១២ឃុំ ស្ថិតក្នុងស្រុកព្រៃឈរ ដែលមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ១៩។

ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្ដកំពង់ចាម កំណត់ការបិទខ្ទប់រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១។

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម៖