បន្ទាន់! អ្នកជាប់ពាក់ព័ន្ធនឹងទីតាំង៨នេះ សូមរួសរាន់ធ្វើចត្តាឡីស័កជាបន្ទាន់

8

យោងតាមអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់ទីតាំងចំនួន១០ទីតាំង ដែលបានជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ដើម្បីឱ្យកាន់តែសុវត្ថិភាពចៀសវាងការឆ្លងកាន់តែខ្លាំងសូមបងប្អូនទាំងអស់ដែលបានទៅទីទាំង១០នេះ សូមប្រញ៉ាប់ធ្វើតេស្តឱ្យបានលឿនបំផុត។ ដោយឡែកទីតាំងទាំង១០ រួមមាន៖

១. ហាងអាហារដ្ឋាន អ៊ី ឡេវិន វ័ន(Eleven one kitchen) ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១២៣ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ មូលហេតុអ្នកជំងឺកូវីដ១៩ រួមជាមួយក្រុមការងារបានទៅហូបអាហារពេលល្ងាចនៅទីតាំងខាងលើនេះ។

២.ភោជនីយ៍ដ្ឋានMara steak wok&wine ដែលមានទីតាំងស្ថិតនៅផ្លូវ២១៤(សម្ដេចប៉ាន) សង្កាត់បឹងរាំង ខណ្ឌដូនពេញ កាលពីថ្ងៃទី០៨ មិថុនា ឆ្នា២០២១ មូលហេតុអ្នកជំងឺកូវីដ១៩ចំនួន២នាក់ បានទៅហូបអាហារពេលល្ងាចនៅទីតាំងខាងលើនេះ។

៣.ភោជនីយ៍ដ្ឋាន IZAKAYAហាងជប៉ុន ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៦៣ (ត្រសក់ផ្អែម) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ មូលហេតុ អ្នកជំងឺកូវីដ១៩ចំនួន២នាក់បានហូបអាហារនៅទីនេះ កាលពីថ្ងៃទី១០ មិថុនា ឆ្នាំ២០២១។

៤.ផ្សារទំនើបឡាក់គី( Lucky express)ដែលមានទីតាំងស្ថិតនៅសង្កាត់កំបូល ខណ្ឌកំបូល។ មូលហេតុអ្នកជំងឺកូវីដ១៩ បានទៅទិញឥវ៉ាន់មួយចំនួន នៅទីតាំងខាងលើនេះ កាលពីថ្ងៃទី១២មិថុនា ឆ្នាំ២០២១ និងបានដើរចុះដើរឡើងពេញបរិវេណទីតាំងនេះ។ អ្នកប៉ះផ្ទាល់២នាក់មិនទាន់បានទៅយកសំណាកនៅឡើយទេ បើគិតត្រឹមរសៀលថ្ងៃទី១៦មិថុនា ឆ្នាំ២០២១។

៥.ហាងតែទឹកដោះគោKAMU.KAMUសាខាទួលគោក ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៥២៨ កែងផ្លូវ ៣៣៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក មូលហេតុ គឺអ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ (អ្នកឆុងកាហ្វេ) កាលពីថ្ងៃទី០៦ មិថុនា ឆ្នាំ២០២១។

៦.Sky BARនៃ Lyve Inc Hotel (ជាន់ទី១៤) ដែលមានទីតាំងស្ថិតនៅផ្លូវ២៨៨ កែងផ្លូវ ៥៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។ មូលហេតុ អ្នកជំងឺកូវីដ១៩ និងមិត្តភក្តមួយក្រុមបានទៅហូបអាហារពេលល្ងាចនៅទីតាំងខាងលើនេះ កាលពីថ្ងៃ ១០ មិថុនា ឆ្នាំ២០២១។

៧.ធនាគារអេស៊ីលីដា សាខាទួលគោកដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៩៩c3 ផ្លូវលេខ២៩៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក។ មូលហេតុអ្នកជំងឺកូវីដ១៩ ជាមន្ត្រីឥណទាន ធ្វើការនៅទីតាំងខាងលើនេះ។

៨.អ្នកជំងឺកូវីដម្នាក់តែងតែទៅផ្សារចាក់អង្រែ ដើម្បីទិញម្ហូបអាហារ ។

អាស្រ័យដូចបានជម្រាបជូន សូមបងប្អូន យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដ។ ដកស្រង់ពី៖ Healthy-Cambodia