អត្ថបទចុងក្រោយ

ដំណឹង បន្ទាន់! ទិន្នន័យអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ទាំង ៤៤៥នាក់ ដែលទើបរកឃើញថ្មីនេះ

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន៤៤៥នាក់ថ្មីបន្ថែមទៀត ដែលបានរកឃើញកើតជំងឺកូវីដ១៩។ ការបង្ហាញអត្តសញ្ញាណនេះ ដើម្បីផ្តល់ជាព័ត៌មានដល់អ្នកដែលពាក់ព័ន្ធផ្ទាល់ ឬប្រយោល ទៅធ្វើតេស្តសុខភាព និងធ្វើចត្តាឡីស័ក។ ជាពិសេសត្រូវអនុវត្តន៍វិធានការសុខាភិបាលផ្សេងៗ ដើម្បីទប់ស្កាត់ការចម្លងជំងឺបន្ត។ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានប្រាស្រ័យទាក់ទងជាមួយអ្នកកើតជំងឺកូវីដ១៩ ប្រញាប់រាយការណ៍ជូនអាជ្ញាធរមូល និងរូសរាន់ទៅយកសំណាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល។ ខាងក្រោមនេះគឺឈ្មោះរបស់អ្នកជំងឺកូវីដ១៩៖

ដំណឹងបន្ទាន់! សម្រេចបន្តផ្អាកដំណើរការជាបណ្តោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់នៅក្នុងរាជធានីភ្នំពេញ រយៈពេល៧ថ្ងៃទៀត គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៨ ខែឧសភា ដល់ថ្ងៃ…

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចស្ដីពី ការបន្តផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ ក្នុងរាជធានីភ្នំពេញ សម្រាប់រយៈពេល៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៨ ខែឧសភា រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។ សូ​មអានសេចក្តីជូនដំណឹងលំអិតនៅខាងក្រោមនេះ ៖

កាន់តែធ្ងន់ឡើងហើយ! វីរុសបំប្លែងខ្លួននៅឥណ្ឌា កំពុងបំប្លែងខ្លួនថែមមួយកម្រិតទៀតនៅប្រទេស១នេះ

មួយរយៈពេលចុងក្រោយនេះ ឥណ្ឌាមានការឆ្លងរាលដាលនៃវីរុសកូវីដ១៩ខ្លាំងឡើងៗ ដោយក្នុង១ថ្ងៃករណីឆ្លងហក់ដល់ជាង៤សែននាក់ឯណោះ ជាករណីខ្ពស់ជាងគេបំផុតលើពិភពលោក។ លើសតែពីការឆ្លង គេក៏បានរកឃើញវីរុសកូវីដ១៩បំប្លែងខ្លួនថ្មី ដែលមានលក្ខណៈឆ្លងខ្លាំងជាង និងសាហាវជាង មានឈ្មោះថា B1617។ លុះដល់ថ្ងៃទី ០៧ ឧសភា ២០២១នេះ វីរុសកូវីដ១៩ B1617បានបំប្លែងខ្លួនមួយកម្រិតទៀត ដែលកំពុងរាតត្បាតនៅតំបន់អ៊ឺរ៉ុប។ តាមរយៈសារព័ត៌មានBBCបានឱ្យដឹងថា វាពិតជាគយរឱ្យបារម្ភណាស់ខណៈពេលនេះចក្រភពអង់គ្លេសបានមើលឃើញការកើនឡើងយ៉ាងខ្លាំងនៃការបំប្លែងខ្លួនរបស់វីរុសកូវីដទៅជាប្រភេទវីរុសកូវីដ១៩ថ្មីមួយ ទៀត ត្រូវបានគេស្គាល់ថា B.1.617.2 ដែលយើងមើលឃើញថាវាកាន់តែមានសភាពខ្លាំងក្លាឡើង ហើយឆ្លងខ្លាំងជាវីរុសជំនាន់មុនៗទាំងអស់ រហូតដល់មានការបារម្ភថាវ៉ាក់ស៊ាំងមិនអាចទប់ស្កាត់បាន។ សុខភាពសាធារណៈរបស់ប្រទេសអង់គ្លេស (PHE)...