បទបញ្ជាថ្មី អ្នកទៅលេងតាមបណ្តាខេត្តតម្រូវធ្វើចត្តាឡីស័ក ចំពោះតែករណី១នេះប៉ុណ្ណោះ

យោងតាមសារសំឡេងរបស់សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានបិទបញ្ចប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក៏ដូចជាការបិទបញ្ចប់សម្រាប់ការធ្វើដំណើរឆ្លងខេត្តតាំងពីរយៈពេលកន្លងមកម្លេះ។ យ៉ាងណាមិញ ក្នុងពេលបិទបញ្ចប់នេះរាជរដ្ឋាភិបាលក៏បានផ្ដល់អំណាចទៅឱ្យអភិបាលខេត្តរាជធានី ដើម្បីគ្រប់គ្រងសភាពការណ៍តាមភាពជាក់ស្ដែង។ ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមថា “ប៉ុន្តែខ្ញុំបែរជាពិនិត្យឃើញថា នៅក្នុងខេត្តខ្លះបានដាក់បំរាមរហូតទៅដល់កម្រិត សម្រាប់ប្រជាពលរដ្ឋដែលចូលទៅកាន់ខេត្តខ្លួនចាំបាច់ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ” ដែលការធ្វើដូច្នេះវាស្មើនឹងការបិទប្រទេសឡើងវិញទៅហើយ។ គួរបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន មានអនុសាសន៍ថា យើងត្រូវធ្វើការគ្រប់គ្រង...

ដំណឹងដ៏រីករាយ! អរគុណគ្រូពេទ្យណាស់! ជាសះស្បើយជិត៧ពាន់នាក់ហើយ ថ្ងៃនេះចំនួនអ្នកជាហក់ខ្ពស់ជាងអ្នកឆ្លង

រហូតមកដល់ ថ្ងៃទី៦ ឧសភា ២០២នេះ ករណីជំងឺកូវីដ-១៩ដែលបានរកឃើញថ្មីនៅថ្ងៃនេះសរុបមានចំនួន ៦៥០នាក់ (ឆ្លងសហគមន៌ទាំងអស់) ដោយឡែកមានជាសះស្បើយច្រើនជាងចំនួនឆ្លងពោលគឺ សរុបជាសះស្បើយ៧៣៩នាក់ថ្ងៃនេះ ។ ដោយសារករណីអ្នកព្យាបាលបានជាសះស្បើយមានចំនួនច្រើន ថ្ងៃនេះសរុបអ្នកជាមានចំនួន៦៨៤៣នាក់ហើយ។ អរគុណទៅដល់ក្រុមគ្រូពេទ្យ ដែលខិតខំព្យាបាលអ្នកជំងឺទាំងយប់ទាំងថ្ងៃបែបនេះ។ យ៉ាងណាមិញជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ ព្រោះប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍ហើយ និងប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយដែរ ។ សូមរម្លឹកផងដែរថា ករណីឆ្លងកូវីដ១៩នៅកម្ពុជាដំបូងបំផុតនៅថ្ងៃទី ២៧...

សូមបន្តប្រុងប្រយ័ត្ន! ថ្ងៃនេះបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៦៥០នាក់ ខណៈជាសះស្បើយមានចំនួន..

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ចំនួន ៦៥០នាក់ ខណៈអ្នកជំងឺ៧៣៩នាក់ជាសះស្បើយ។ សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៧,៦២១នាក់ ក្នុងនោះអ្នកជាសះស្បើយ ៦៨៤៣នាក់ និងស្លាប់សរុបចំនួ១១៤នាក់៕

ជិតបានចេញក្រៅហើយ!! តែបងប្អូនប្រយ័ត្នភូមិទាំង១០ ក្នុង ៧សង្កាត់នេះ មានពលរដ្ឋឆ្លងកូវីដច្រើនជាងគេ

ការបិទខ្ទប់ទីក្រុងភ្នំពេញជិតផុតកំណត់ទៅហើយ នៅឡើយតែតំបន់ដែលរងការរីករាលដាលខ្លាំងមួយចំនួនតែប៉ុណ្ណោះ ហេតុនេះទាមទារឱ្យប្រជាជនយើងបង្កើនការប្រុងប្រយ័ត្នកាន់តែខ្ពស់ចំពោះតំបន់ដែលប្រឈមហានិភ័យនៃការចម្លងនោះ ក្រោយពេលការបិទខ្ទប់នេះបញ្ចប់។ យោងតាមការបង្ហាញទិន្នន័យរបស់អនុគណៈកម្មការស្រាវជ្រាវកូវីដ១៩ នៅរសៀលថ្ងៃទី៤ខែឧសភាឆ្នាំ២០២១នេះ បានបង្ហាញទិន្នន័យនៃភូមិចំនយន១០ ដែលមានសន្ទស្សនៃការឆ្លងកូវីដ១៩ខ្ពស់ជាងគេក្នុងរាជធានីភ្នំពេញ ហេតុនេះសូមប្រជាជនយើងបង្កើនការប្រុងយ័ត្នឱ្យមែនទែន។ ភូមិដែលមានករណីឆ្លងខ្ពស់គួរឱ្យព្រួបារម្ភទាំង១០នោះរួមមាន៖ -ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ -ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ -ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ -ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ -(កោះពេជ្រ) សង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន -ភូមិ១០ សង្កាត់បឹងសាឡាង...

ចេញលទ្ធផលហើយ! តើបុគ្គលកក្កដា សោភ័ណ្ឌត្រូវទទួលទោសដែរទេ ករណីធ្វើតេស្តរួចទៅចូលរួមមង្គលការនៅតាកែវ?

ការល្មើសនឹងវិធានសុខាភិបាល ចំពោះការធ្វើចត្តាឡីស័ក និងចម្លងដោយចេតនានូវជំងឺកូវីដ-១៩ ដល់អ្នកដទៃ គឺជាអំពើខុសច្បាប់ មុននេះបន្តិចអនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុក ជំងឺកូវីដ១៩ សូមធ្វើការបកស្រាយលើករណី ឈ្មោះ កក្កដា សោភ័ណ្ឌ អំពីករណីដែលកន្លងមកបុគ្គលខាងលើបានទៅចូលរួមមង្គលការមិត្តភក្តិនៅខេត្ត ហើយត្រលប់មកវិញទើបដឹងថាមានផ្ទុកវីរុសកូវីដ១៩។ ក្រសួងបានធ្វើការស្រាវជ្រាវពីករណីនេះថាជាករណីចម្លងដោយចេតនាឬអចេតនាអស់រយៈពេលច្រើនខែមកហើយ។ ផ្អែកលើលទ្ធផលស្រាវជ្រាវ និងការផ្ទៀងផ្ទាត់ចុងក្រោយ របស់ក្រសួងសុខាភិបាលនិងស្ថាប័ន ពាក់ព័ន្ធ ឈ្មោះ កក្កដា សោភ័ណ្ឌ ពុំបានល្មើសនឹងវិធានសុខាភិបាលទេ គឹគ្រាន់តែជាអំពើធ្វេសប្រហែស មិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល លើកការពាក់ម៉ាស់ និងរក្សាគម្លាតតែប៉ុណ្ណោះ៕

ដំណឹងដ៏៏រីករាយ!! ទីបំផុតអ្នកជំងឺកូវីដ‑១៩ នៅកម្ពុជា ជាសះស្បើយសរុប ៦ពាន់នាក់ ខណៈថ្ងៃនេះមានអ្នកជា ២២៨នាក់ទៀត

នាបច្ចុប្បន្ននេះ យើងទាំងអស់គ្នាដឹងហើយថា ជំងឺកូវីដ‑១៩ បាននឹងកំពុងផ្ទុះឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា និងតាមបណ្ដាលប្រទេសនានានៅជុំវិញពិភពលោក។ ជាមួយគ្នានេះយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលនាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ស្ដីពីស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជាបានឲ្យឃើញថា ប្រទេសកម្ពុជាបន្ដព្យាបាលអ្នកជំងឺជាសះស្បើយចំនួន ២២៨នាក់ ដែលចំនួនអ្នកជាសះស្បើយសរុបកើនដល់ ៦,០១៩នាក់ឯណោះ។ យ៉ាងណាមិញ យោងតាមប្រភពដដែលបានបញ្ជាប់ទិន្នន័យសរុបបន្ថែមថា ប្រទេសកម្ពុជាមានឆ្លងសរុបចំនួន ១៦,៩៧១នាក់ ខណៈអ្នកជាសះស្បើយសរុបចំនួន ៦,០១៩នាក់ និងអ្នសម្លាប់សរុបចំនួន ១១០នាក់។ គួរបញ្ជាក់ថា យោងតាមស្ថាប័នផ្សព្វផ្សាយ Worldometers បានបញ្ជាក់ទិន្នន័យបន្ថែមថា...

ដំណឹងល្អ!សម្ដេចហ៊ុនសែនបេ្ដជ្ញាធ្វើរឿងនេះ ដើម្បីសង្រ្គោះជីវិត ប្រជាជននៅតំបន់ក្រហម

ដូចដែលយើងដឹងហើយថាតំបន់ក្រហមជាតំបន់ដែលមានស្ថានភាពអាក្រក់ ជាងគេបង្អស់នៃការរីករាលដាលកូវីដ១៩ ហេតុនេះប្រជាពលរដ្ឋគឺប្រឈមមុខនឹងការចម្លងខ្ពស់ជាងតំបន់ធម្មតា ហើយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ សម្ដេចហ៊ុនសែនបានដាក់វិធានការដ៏ចាំបាច់មួយដើម្បីជួយកាត់បន្ថយហានិភ័យនៃការចម្លងក្នុងតំបន់នេះ។ តាមការឱ្យដឹងតាមរយៈប្រសាសន៍របស់សម្ដេចហ៊ុន សែនផ្ទាល់បានឱ្យដឹងថាលោកបានបញ្ជាឱ្យមានប្រតិបត្តិការចាក់វ៉ាក់សុំាងដល់ប្រជាជននៅតំបន់ក្រហមទាំងអស់។តាមការឱ្យដឹងរបស់សម្ដេចក្នុងសារជាសម្លេងបានឱ្យដឹងថា “សម្រាប់តំបន់ក្រហម! បើចាក់មិនទាន់អស់ប្រជាជន គឺមិនដកកម្លាំងឡើយ។ វ៉ាក់សាំងនឹងមកដល់ ៥០ម៉ឺនដូស នៅថ្ងៃទី១១ និង៥០ម៉ឺនដូស នៅថ្ងៃទី១៥ ខាងមុខនេះ ហើយយើងនឹងចាក់ឱ្យអស់ប្រជាជននៅតំបន់នេះ ដែលមានប្រជាជនជាង ៥២ម៉ឺននាក់”។ សម្ដេចបានបន្ថែមទៀតថាប្រសិនបើមានការចាក់វ៉ាក់សុំាដល់ប្រជាពលរដ្ឋក្នុងតំបន់ក្រហមរួចរាល់ទៀតនោះ កម្ពុជាយើងមានប្រជាជនសរុបជាង២លាននាក់ ដែលទទួលវ៉ាក់សុំាង ដែលស្មើនឹង២០%នៃប្រជាជនជាង១០លាននាក់ ដែលយើងគ្រោងនឹងចាក់។សម្ដេចសង្កត់ធ្ងន់ទៀតថា...

ដំណឹងមរណទុក្ខ! ថ្ងៃនេះអ្នកជំងឺស្លាប់ ៣នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីការស្លាប់របស់មនុស្ស ៣នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។ សូមជម្រាបថា គិតត្រឹមថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ កើនរហូតដល់១១០នាក់ នៅទូទាំងប្រទេស៕

ចូលរួមរំលែកទុក្ខ!! ស្នងការរងខេត្តព្រះវិហារម្នាក់មានផ្ទុកជំងឺកូវីដ-១៩ ហើយបានទទួលមរណភាព

លោកវរសេនីយ៍ឯក ចៅ ស៊ីផន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដែលឆ្លងជំងឺកូវីដ១៩ បានទទួលមរណភាព នៅល្ងាចថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១។ នេះបើតាមលិខិតរបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ ផ្ញើជូននាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៥ ខែឧសភា។ លោកឧត្តមសេនីយ៍ទោ...

សូមកុំធ្វេសប្រហែស! ថ្ងៃនេះបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី រហូតដល់៦៧២នាក់ ខណៈជាសះស្បើយសរុប ៦០១៩នាក់ (ថ្ងៃនេះជា២២៨នាក់)

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី រហូតដល់៦៧២នាក់ ខណៈអ្នកជំងឺសរុបចំនួន៦០១៩នាក់ បានជាសះស្បើយ (ថ្ងៃនេះជា២២៨នាក់)។ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលឲ្យដឹងថា សេចក្តីប្រកាសថ្ងៃនេះជាករណីអ្នកជំងឺជាសះស្បើយ «សរុប៦០១៩នាក់»។ សម្រាប់ជាអ្នកជាសះស្បើយថ្ងៃនេះមានចំនួន «២២៨នាក់»។ សូមជម្រាបថា គិតត្រឹមព្រឹក ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ១៦,៩៧១នាក់, អ្នកជាសះស្បើយចំនួន ៦,០១៩នាក់ និងអ្នកស្លាប់ចំនួន១១០នាក់៕

អត្ថបទចុងក្រោយ

ដំណឹង បន្ទាន់! ទិន្នន័យអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ទាំង ៤៤៥នាក់ ដែលទើបរកឃើញថ្មីនេះ

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន៤៤៥នាក់ថ្មីបន្ថែមទៀត ដែលបានរកឃើញកើតជំងឺកូវីដ១៩។ ការបង្ហាញអត្តសញ្ញាណនេះ ដើម្បីផ្តល់ជាព័ត៌មានដល់អ្នកដែលពាក់ព័ន្ធផ្ទាល់ ឬប្រយោល ទៅធ្វើតេស្តសុខភាព និងធ្វើចត្តាឡីស័ក។ ជាពិសេសត្រូវអនុវត្តន៍វិធានការសុខាភិបាលផ្សេងៗ ដើម្បីទប់ស្កាត់ការចម្លងជំងឺបន្ត។ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានប្រាស្រ័យទាក់ទងជាមួយអ្នកកើតជំងឺកូវីដ១៩ ប្រញាប់រាយការណ៍ជូនអាជ្ញាធរមូល និងរូសរាន់ទៅយកសំណាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល។ ខាងក្រោមនេះគឺឈ្មោះរបស់អ្នកជំងឺកូវីដ១៩៖

ដំណឹងបន្ទាន់! សម្រេចបន្តផ្អាកដំណើរការជាបណ្តោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់នៅក្នុងរាជធានីភ្នំពេញ រយៈពេល៧ថ្ងៃទៀត គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៨ ខែឧសភា ដល់ថ្ងៃ…

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចស្ដីពី ការបន្តផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ ក្នុងរាជធានីភ្នំពេញ សម្រាប់រយៈពេល៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៨ ខែឧសភា រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។ សូ​មអានសេចក្តីជូនដំណឹងលំអិតនៅខាងក្រោមនេះ ៖

កាន់តែធ្ងន់ឡើងហើយ! វីរុសបំប្លែងខ្លួននៅឥណ្ឌា កំពុងបំប្លែងខ្លួនថែមមួយកម្រិតទៀតនៅប្រទេស១នេះ

មួយរយៈពេលចុងក្រោយនេះ ឥណ្ឌាមានការឆ្លងរាលដាលនៃវីរុសកូវីដ១៩ខ្លាំងឡើងៗ ដោយក្នុង១ថ្ងៃករណីឆ្លងហក់ដល់ជាង៤សែននាក់ឯណោះ ជាករណីខ្ពស់ជាងគេបំផុតលើពិភពលោក។ លើសតែពីការឆ្លង គេក៏បានរកឃើញវីរុសកូវីដ១៩បំប្លែងខ្លួនថ្មី ដែលមានលក្ខណៈឆ្លងខ្លាំងជាង និងសាហាវជាង មានឈ្មោះថា B1617។ លុះដល់ថ្ងៃទី ០៧ ឧសភា ២០២១នេះ វីរុសកូវីដ១៩ B1617បានបំប្លែងខ្លួនមួយកម្រិតទៀត ដែលកំពុងរាតត្បាតនៅតំបន់អ៊ឺរ៉ុប។ តាមរយៈសារព័ត៌មានBBCបានឱ្យដឹងថា វាពិតជាគយរឱ្យបារម្ភណាស់ខណៈពេលនេះចក្រភពអង់គ្លេសបានមើលឃើញការកើនឡើងយ៉ាងខ្លាំងនៃការបំប្លែងខ្លួនរបស់វីរុសកូវីដទៅជាប្រភេទវីរុសកូវីដ១៩ថ្មីមួយ ទៀត ត្រូវបានគេស្គាល់ថា B.1.617.2 ដែលយើងមើលឃើញថាវាកាន់តែមានសភាពខ្លាំងក្លាឡើង ហើយឆ្លងខ្លាំងជាវីរុសជំនាន់មុនៗទាំងអស់ រហូតដល់មានការបារម្ភថាវ៉ាក់ស៊ាំងមិនអាចទប់ស្កាត់បាន។ សុខភាពសាធារណៈរបស់ប្រទេសអង់គ្លេស (PHE)...