សោកស្តាយណាស់! ថ្ងៃនេះក្រសួង ប្រកាស ចំនួនអ្នកស្លាប់បន្ថែម ដោយកូវីដ រហូតដល់ទៅ ៥នាក់ជាអ្នករស់នៅក្នុង…

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសពីចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន៥នាក់បន្ថែមទៀត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។ អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ទាំង៥នាក់បន្ថែមទៀតនេះរួមមាន៖ * ទី១៖ មន្ទីរពេទ្យហ្លួងម៉ែ បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ៣៣ឆ្នាំ រស់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានចូលសម្រាកពេទ្យ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១...

សង្ឃឹមថាឆាប់ប្រសើរឡើងវិញ! លទ្ធផលថ្ងៃនេះកម្ពុជារកឃើញស្បើយជាមុនត្រឹមតែ ៣០៣នាក់ប៉ុណ្ណោះ

ក្រសួងសុខាភិបាល៖ នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសបញ្ជាក់ថា នៅក្នុងថ្ងៃនេះមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៣០៣នាក់ និងមានអ្នកជាសះស្បើយចំនួន ២៣៩នាក់ ដែលនេះជាលទ្ធផលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។ យោងតាមប្រភពដដែលបានឱ្យដឹងថារហូតមកដល់ពេលនេះ អ្នកមានវីរុសកូវីដ១៩អ្នកដំណើរចូលមកកម្ពុជា និងអ្នកឆ្លងបន្តនៅក្នុងប្រទេស អ្នកឆ្លងមានចំនួនសរុប ៤៥១នាក់ និងអ្នកឆ្លងថ្មី ០០នាក់ រីឯពលរដ្ឋធ្វើ ដំណើរមកពីប្រទេសថៃ អ្នកឆ្លងមានចំនួនសរុប ៩៤នាក់ និងអ្នកឆ្លងថ្មី ០០នាក់...

រដ្ឋបាលខេត្តកំពត រកឃើញវិជ្ជមានជំងឺកូវីដ១៩ចំនួន៣នាក់ ខណៈអ្នកប៉ះពាល់ផ្ទាល់ជាង ៣៦នាក់

បន្ទាន់! យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពតបានអោយដឹងថា នៅខេត្តកំពត់មានករណីឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឆ្នាំ២០២១ បានរកឃើញវិជ្ជមានចំនួន ០៣នាក់ បន្ថែមទៀតដូចខាងក្រោម៖ ១.ឈ្មោះ ឈឺន សន ភេទប្រុស អាយុ៤២ឆ្នាំ (ទូរស័ព្ទលេខ០៩៦ ៥៣៥៣៣៤៤)មានទីលំនៅសព្វថ្ងៃភូមិកោះតាចាន់ ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត បានផ្ទុកមេរោគកូវីដ ១៩ ហើយត្រូវបានដាក់ឱ្យសំរាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពត។ ២.ឈ្មោះ...

គួរឱ្យបារម្ភណាស់! អ្នកជំងឺកូវីដចំនួន២នាក់ ព្យាបាលជាសះស្បើយ បែរជាលាប់ឈឺឡើងវិញ

នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ មន្ទីរព័ត៌មានខេត្តព្រៃវែងបានប្រកាសឱ្យដឹងថា មានអ្នកជំងឺកូវីដ១៩ ចំនួន២នាក់ដែលព្យាបាលជាសះស្បើយហើយនោះ បែរជាលាប់ឡើងវិញ។ ការលាប់ឡើងវិញរបស់អ្នកជំងឺកូវីដ១៩ ចំនួន២នាក់នៅខេត្តព្រៃវែងនេះ ជាការបន្ថែមនៃក្តីបារម្ភចំពោះសុវត្ថិភាពពលរដ្ឋខ្មែរយើង អាចប្រឈមគ្រោះថ្នាក់កាន់តែខ្លាំងដល់អាយុជីវិត។ ដូច្នេះមិនថា ពលរដ្ឋមិនធ្លាប់ឆ្លង ចាក់វ៉ាក់សុំាង និងព្យាបាលរួចហើយ សូមមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ កុំធ្វេសប្រហែលឱ្យសោះ ព្រោះជំងឺកាចសាហាវនេះ អាចឆកជីវិតយើងបានភ្លាមៗ។ ជាក់ស្តែង គិតមកដល់ថ្ងៃទី២០ ខែមេសានេះ ចំនួនអ្នលឆ្លងជំងឺកូវីដ១៩បានកើនឡើងរហូត៧៥៥៥នាក់ហើយ ហើយកំពុងព្យាបាលក៏ច្រើនណាស់ដែរ រហូតថ្ងៃខ្លះប្រឈមខ្វះកន្លែងព្យាបាលផងដែរ។ ជាមួយគ្នានេះ...

ក្រោយស្ថានការណ៍មិនអាចគ្រប់គ្រងបាន! រដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រេចបិទជាបណ្ដោះអាសន្នទីតាំងចំនួន ៣ កន្លែង ជាបន្ទាន់

កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២០ ខែមេសានេះ បានសម្រេចបិទមន្ទីរសម្រាកព្យាបាល ផ្សារឆ្នាំង វត្តទួលសទ្ធាសត្ថារាម និងផ្សារព្រៃខ្មែរ ក្រោយពាក់ព័ន្ធនឹងអ្នកកើតកូវីដ១៩។ នេះបើយោងតាមសេចក្តីសម្រេចរបស់អភិបាលខេត្តកំពង់ឆ្នាំង ដែល ទទួលបាននៅរសៀលថ្ងៃនេះ។ សេចក្តីសម្រេចនេះបញ្ជាក់ថា ទីតាំងទាំង ៣ខាងលើ ត្រូវបានបិទជាបណ្តោះអាសន្នចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ មានដូចខាងក្រោម៖ ១៖ មន្ទីរសម្រាកព្យាបាលផ្សារឆ្នាំង ស្ថិតនៅក្នុងភូមិផ្សារលើ សង្ការផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ២៖ វត្តទួលសទ្ធាសត្ថារាម ហៅវត្តភ្នំយោង...

សូមប្រយ័ត្ន! ផ្សារអូរឫស្សីរកឃើញអ្នកឆ្លងកូវីដកើនដល់៦០នាក់ ខណៈថ្ងៃនេះឆ្លងថែម២៤នាក់ទៀត

យោងតាមអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអោយដឹងថា រកឃើញអ្នកលក់នៅផ្សារអូរឬស្សីមានវិជ្ជមានកូវីដ-១៩បន្តបន្ទាប់ ដែលពេលនេះបានកើនឡើងដល់ទៅ ៦០នាក់ បន្ទាប់ពីរកឃើញ ២៤នាក់ បន្ថែមទៀតនៅថ្ងៃនេះ(ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១)។ ជាមួយគ្នានេះយោងតាមប្រភពដដែលបានបន្ថែមថា សូមអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកលក់នៅផ្សារអូរឬស្សី ឬអ្នកចេញចូលជាប្រចាំញឹកញាប់ទាំងអស់ ប្រសិនបើអ្នកមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩ ដែលមានទីតាំងរួមមាន៖ ‑វិទ្យាល័យបាក់ទូក ‑វិទ្យាល័យបឹងត្របែក ‑មណ្ឌលសុខភាពចាក់អង្រែក្រោម ‑មន្ទីរពេទ្យខ្មែរ-សូវៀត ‑សាលាបឋមសិក្សា សុភមង្គល...

សម្តេច ចេញសេចក្តីប្រកាសឲ្យ អភិបាលខេត្តនៃគណៈអភិបាលរាជធានី ទាំងអស់បង្កើតក្រុមគ្រូពេទ្យថែទាំ និងព្យាបាលនៅតាមផ្ទះ សម្រាបអ្នកជំងឺកូវីដ១៩ ក្នុងករណីស្រាល …

ភ្នំពេញ ៖យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានជូនដំណឹងទៅកាន់អភិបាលខេត្តនៃគណៈអភិបាលរាជធានី ទាំងអស់ជ្រាបថា ដើម្បីជួយសម្រួលបន្ទុកមន្ទីរពេទ្យរដ្ឋនានាក្នុងរាជធានី ខេត្ត ក្រសួងស្នើឲ្យត្រៀមបំរុងបង្កើតក្រុមគ្រូពេទ្យថែទាំ និងព្យាបាលនៅតាមផ្ទះ សម្រាបអ្នកជំងឺកូវីដ១៩ ដែលគ្មានរោគសញ្ញា និងករណីជំងឺស្រាល ក្នុងលក្ខខណ្ឌ ដែលមានការរាតត្បាតធ្ងន់ធ្ងរជាយថាហេតុ ដែលហួសពីចំណុះនៃមន្ទីរពេទ្យ ឬកន្លែងព្យាបាលដែលឯកឧត្តម លោកជំទាវ បានរៀបចំរួចជាស្រេចហើយ ។ ការត្រៀមបំរុងនេះ ត្រូវយកក្រុមគ្រូពេទ្យនៅតាមមូលដ្ឋានសុខាភិបាលផ្ទាល់របស់ខ្លួន ដោយរៀបចំជាក្រុម និងដឹកនាំដោយប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ។ ក្រសួងនិងធ្វើការបណ្តុះបណ្តាលក្រុមគ្រូពេទ្យទាំងនេះ ដោយអនុវត្តតាមនីតិវិធីប្រតបត្តិស្តង់ដារ...

បិទការធ្វើដំណើរឆ្លងខេត្ត និង រមនីយដ្ឋានទេសចរណ៍ជាបណ្ដោះអាសន្នទូទាំងប្រទេសរយៈពេល១៤ថ្ងៃ

ក្តៅៗយោងតាមការបង្ហោះរបស់ ផេកផ្លូវការ Samdech Hun Sen, Cambodian Prime Minister នាយប់ថ្ងៃទី០៦ខែមេសាឆ្នាំ២០២១ ដោយមានខ្លឹមសារថា៖ សេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពី ការហាមឃាត់ ការធ្វើដំណើរ និងការបិទរមនីយដ្ឋានទេសចរណ៍ទូទាំងប្រទេស ជាបណ្ដោះអាសន្នដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជម្ងឺកូ.វី.ដ១.៩ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ដោយឡែក ភូមិសាស្ត្ររាជធានីភ្នំពេញ...

ក្តៅៗ ទីបំផុត !! រាជរដ្ឋាភិបាលកម្ពុជា សម្រេចបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យចូលថ្ងៃទី៧ រហូតដល់ថ្ងៃទី…

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យនៃថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។ ការបិទនេះក្នុងគោលបំណងប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ពីខេត្តមួយ ទៅខេត្តមួយទៀត។ នេះបើយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានផ្លូវការ។ ប៉ុន្តែសម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានចាត់ទុកជាតំបន់មួយមិនស្ថិតនៅក្រោមវិសាលភាព នៃការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល...

ស៊ែរឲ្យបានដឹងផង! អ្នកចូលខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃនេះតទៅ ត្រូវដាក់ឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ និងត្រូវយកសំណាកទៅធ្វើតេស្ត

(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ចាប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ អ្នកចូលខេត្តកំពង់ឆ្នាំង ត្រូវដាក់ឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ និងត្រូវយកសំណាកទៅធ្វើតេស្តផងដែរ។ នេះបើតាមសេចក្តីណែនាំស្តីពី ការពង្រឹងវិធានការមួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មី និងពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ អនាម័យ ចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ រដ្ឋបាលខេត្ត បានប្រាប់ទៅអាជ្ញាធរឃុំសង្កាត់...

អត្ថបទចុងក្រោយ

ដំណឹង បន្ទាន់! ទិន្នន័យអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ទាំង ៤៤៥នាក់ ដែលទើបរកឃើញថ្មីនេះ

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន៤៤៥នាក់ថ្មីបន្ថែមទៀត ដែលបានរកឃើញកើតជំងឺកូវីដ១៩។ ការបង្ហាញអត្តសញ្ញាណនេះ ដើម្បីផ្តល់ជាព័ត៌មានដល់អ្នកដែលពាក់ព័ន្ធផ្ទាល់ ឬប្រយោល ទៅធ្វើតេស្តសុខភាព និងធ្វើចត្តាឡីស័ក។ ជាពិសេសត្រូវអនុវត្តន៍វិធានការសុខាភិបាលផ្សេងៗ ដើម្បីទប់ស្កាត់ការចម្លងជំងឺបន្ត។ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានប្រាស្រ័យទាក់ទងជាមួយអ្នកកើតជំងឺកូវីដ១៩ ប្រញាប់រាយការណ៍ជូនអាជ្ញាធរមូល និងរូសរាន់ទៅយកសំណាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល។ ខាងក្រោមនេះគឺឈ្មោះរបស់អ្នកជំងឺកូវីដ១៩៖

ដំណឹងបន្ទាន់! សម្រេចបន្តផ្អាកដំណើរការជាបណ្តោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់នៅក្នុងរាជធានីភ្នំពេញ រយៈពេល៧ថ្ងៃទៀត គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៨ ខែឧសភា ដល់ថ្ងៃ…

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចស្ដីពី ការបន្តផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ ក្នុងរាជធានីភ្នំពេញ សម្រាប់រយៈពេល៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៨ ខែឧសភា រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។ សូ​មអានសេចក្តីជូនដំណឹងលំអិតនៅខាងក្រោមនេះ ៖

កាន់តែធ្ងន់ឡើងហើយ! វីរុសបំប្លែងខ្លួននៅឥណ្ឌា កំពុងបំប្លែងខ្លួនថែមមួយកម្រិតទៀតនៅប្រទេស១នេះ

មួយរយៈពេលចុងក្រោយនេះ ឥណ្ឌាមានការឆ្លងរាលដាលនៃវីរុសកូវីដ១៩ខ្លាំងឡើងៗ ដោយក្នុង១ថ្ងៃករណីឆ្លងហក់ដល់ជាង៤សែននាក់ឯណោះ ជាករណីខ្ពស់ជាងគេបំផុតលើពិភពលោក។ លើសតែពីការឆ្លង គេក៏បានរកឃើញវីរុសកូវីដ១៩បំប្លែងខ្លួនថ្មី ដែលមានលក្ខណៈឆ្លងខ្លាំងជាង និងសាហាវជាង មានឈ្មោះថា B1617។ លុះដល់ថ្ងៃទី ០៧ ឧសភា ២០២១នេះ វីរុសកូវីដ១៩ B1617បានបំប្លែងខ្លួនមួយកម្រិតទៀត ដែលកំពុងរាតត្បាតនៅតំបន់អ៊ឺរ៉ុប។ តាមរយៈសារព័ត៌មានBBCបានឱ្យដឹងថា វាពិតជាគយរឱ្យបារម្ភណាស់ខណៈពេលនេះចក្រភពអង់គ្លេសបានមើលឃើញការកើនឡើងយ៉ាងខ្លាំងនៃការបំប្លែងខ្លួនរបស់វីរុសកូវីដទៅជាប្រភេទវីរុសកូវីដ១៩ថ្មីមួយ ទៀត ត្រូវបានគេស្គាល់ថា B.1.617.2 ដែលយើងមើលឃើញថាវាកាន់តែមានសភាពខ្លាំងក្លាឡើង ហើយឆ្លងខ្លាំងជាវីរុសជំនាន់មុនៗទាំងអស់ រហូតដល់មានការបារម្ភថាវ៉ាក់ស៊ាំងមិនអាចទប់ស្កាត់បាន។ សុខភាពសាធារណៈរបស់ប្រទេសអង់គ្លេស (PHE)...