Villarreal ទម្លាក់ Juventus ចេញពី Champions ដល់ក្នុងផ្ទះនៃទីក្រុង Turin

(តូរីន)៖ Villarreal បានក្លាយជាក្រុមទី៣ របស់អេស្ប៉ាញដែលបានឡើងទៅវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់អឺរ៉ុប UEFA Champions League នៅពេលយកឈ្នះម្ចាស់ផ្ទះ Juventus ៣-០ បញ្ចប់ជើងទី២ នៅទីក្រុង Turin នារាត្រីឆ្លងចូលថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា)។ banner នេះជាលើកទី១ ផងដែរសម្រាប់ Villarreal ជាជើងឯក UEFA…

លោក ចូ បៃដិន ប្រកាសផ្ដល់ជំនួយយោធាបន្ថែម ៨០០លានដុល្លារ ក្នុងនោះរួមមានអាវុធប្រឆាំងយន្ដហោះចម្បាំងឱ្យអ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃពុធសប្ដាហ៍នេះបានប្រកាសផ្ដល់ជំនួយយោធាបន្ថែម ៨០០លានដុល្លារ ដល់អ៊ុយក្រែន ក្នុងនោះរួមមានទាំងមីស៊ីលប្រឆាំងយន្ដហោះ និងរថក្រោះ ដើម្បីយកទៅប្រយុទ្ធតតាំងជាមួយកងទ័ពរុស្ស៊ី។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២។ ការប្រកាសផ្ដល់ជំនួយយោធាខាងលើ ធ្វើឱ្យជំនួយដែលសហរដ្ឋអាមេរិកសន្យាផ្ដល់ឱ្យអ៊ុយក្រែន កើនដល់ ១ពាន់លានដុល្លារ និង២ពាន់លានដុល្លារ ចាប់តាំងពីលោក ចូ…

BREAKING: គ្រោះរញ្ជួយដីកម្រិត ៧.៣រ៉ិចទ័រវាយប្រហារឆ្នេរសមុទ្រហ្វូគូស៊ីម៉ា ដោយបង្កឱ្យមានការព្រមានពីរលកយក្សស៊ូណាមិ

(តូក្យូ)៖ គ្រោះរញ្ជួយដីកម្រិត ៧.៣រ៉ិចទ័រ បានអង្រួនឆ្នេរសមុទ្រហ្វូគូស៊ីម៉ា ស្ថិតភាគខាងជើងប្រទេសជប៉ុន កាលពីល្ងាចថ្ងៃពុធនេះ ដោយបង្កឱ្យមានការព្រមានអំពីរលកយក្សស៊ូណាមិ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន ABC មុនេះបន្តិចនាថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២។ ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា គ្រោះរញ្ជួយដីបានវាយប្រហារចម្ងាយ ៦០គីឡូម៉ែត្រ (៣៦ម៉ាយ) នៅក្រោមបាទសមុទ្រ។ តំបន់នេះគឺជាផ្នែកមួយនៃភាគខាងជើងប្រទេសជប៉ុន ដែលត្រូវបានបំផ្លិចបំផ្លាញដោយការរញ្ជួយដីកម្រិត៩.០រុិចទ័រ និងរលកយក្សស៊ូណាមិកាលពីឆ្នាំ២០១១ ដែលបណ្តាលឱ្យមានគ្រោះមហន្តរាយនុយក្លេអ៊ែរផងដែរ។ ទោះជាយ៉ាងណា ភ្លាមៗនេះមិនទាន់មានរបាយការណ៍អំពីអ្នកស្លាប់ឬ…

EDC ជូនដំណឹងពីការរអាក់រអួលចរន្ត នៅថ្ងៃនេះដល់ថ្ងៃទី២០ ខែមីនា ដើម្បីរុះរើគន្លង ខ្សែបណ្តាញ ផ្លាស់ប្តូរ តម្លើងបរិក្ខារ ងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ…